មិននឹកស្មាន ខ្ញុង រងសំពាធផ្លូវចិត្តធ្ងន់ធ្ងរពេលនេះ

  • 2018-11-15 04:29:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​​បន្តិច​​​តារា​កំប្លែង និង​សម្ដែង​ ខ្ញុង បាន​បង្ហោះ​សារ​​ទាំង​ទឹក​ភ្នែក​ថា ពេល​នេះ​​ខ្លួន​ កំពុង​តែ​រង​សំពាធ​ផ្លូវ​ចិត្ត​ខ្លាំង​ណាស់​មិន​គួរ​ណា​មក​ដាក់​​គំនាប​លើ​រូប​នាង ដូច្នេះ​សោះ ឬ​ ចង់​ឃើញ​នាង ស្លាប់​ទើប​សុខ​ចិត្ត​មែន​ទេ។

នាង បាន​រៀបរាប់​​ទាំង​ទឹក​ភ្នែក​​​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ថា៖"ជា​លើក​ទី​១​ដែល​ខ្ញុំ​ហ៊ាន​បង្ហោះ​រូប​ភាព​ពិបាក​ចិត្ត​ទាំង​ស្រក់​ទឹក​ភ្នែក​ ព្រោះ​តែ​ត្រូវ​រង​សំពាធ​​ផ្លូវ​ចិត្ត​ ហេតុ​អ្វី​ចាំ​បាច់​កាក់​គំនាប​ឲ្យ​ខ្ញុំ​ មិន​សប្បាយ​ចិត្ត​ឬ​យ៉ាង​ម៉េច​ពេល​ឃើញ​ខ្ញុំ​ធូរធារ​ ឬ ចង់​ឲ្យ​ខ្ញុំ​លំបាក​ទាល់​តែ​ស្លាប់​មែន​ទេ"។

ការ​បង្ហាញ​អារម្មណ៍​​ពិបាក​​ចិត្ត​ទាំង​ទឹក​ភ្នែក​លើក​ដំបូង​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នាង មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​ដោយ​​បាន​ចោទ​សួរ​ទៅ​នាង​ថា៖"បង​មាន​រឿង​អ្វី​បាន​យំ​អ៊ីចឹង? តើ​មាន​អ្នក​ណា​គេ​ច្រណែន​ឈ្នានីស​បង?”។​​​​​

ពាក់​ព័ន្ធ​​រឿង​រ៉ាវ​ខាង​លើ​នេះ​តារា​កំប្លែង​ ខ្ញុង មិន​អាច​សុំ​ការ​បក​ស្រាយ​លម្អិត​បាន​ទេ ដោយ​ទូរស័ព្ទ​របស់​នាង មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​បាន​ឡើយ៕

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម