ពាក្យថា​ "អាយុ​គ្រាន់​ជា​តួលេខ” ពិត​ជា​ស័ក្ដិសម​បំផុត​សម្រាប់​តារា​សាច់​ចាំ​ទាំង​នេះ

  • 2018-11-15 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជា​ច្រើន​តែង​ប្រាថ្នា​ច​ង់​មាន​សម្រស់​ស្រស់ស្អាត​ក្មេង​ជាង​វ័យ​ ដោយ​ខំ​ទៅ​កែសម្ផស្ស​ តុបតែង​ និង​លេង​ខ្លួន​យ៉ាង​ណា​ឲ្យ​សម​នឹង​សម័យ​កាល ស្របពេល​អ្នក​ខ្លះ​ទៀត​មាន​សម្រស់​អំណោយ​ផល​ពី​ធម្មជាតិ។ ពួកគេ​មិន​បាច់​ខំ​តុបតែង​ខ្លាំង​លើស​ពេក​ ក៏​មើល​ទៅ​ពួកគេ​នៅ​តែ​ក្មេង​ស្អាត​ ទោះ​អាយុ​ច្រើន​ហើយ​ក៏​ដោយ។

១. តារាសម្ដែង​ Zhao Liying

បើ​មិន​ដឹង​អាច​គិត​ថា​ Liying មាន​អាយុ​ត្រឹម​ ២០ឆ្នាំ​ជាង​ប៉ុណ្ណោះ ប៉ុន្តែ​តាម​ពិត​ទៅ​នាង​អាយុ ៣៣ឆ្នាំ​ហើយ។ សាច់មុខ និង​ដង​ខ្លួន​រលោងម៉ត់ខៃ​ រាង​តូច​ច្រឡឹងគួរឲ្យស្រឡាញ់របស់​នាង​ នៅតែ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជា​ច្រើន​គិត​ថា​នាង​ទើប​ពេញ​រូបរាង​ថ្មី។

២. តារាចម្រៀង​ Selena Gomez

ទោះ​បី​ពេល​ខ្លះ​ Selena ព្យាយាម​តែង​ខ្លួន​បែប​សិចស៊ី និង​ផាត់មុខ​បែប​ស្រអាប់​ខ្មៅ​ក្ដី​ ប៉ុន្តែ​មើល​ទៅ​នាង​នៅតែ​ក្មេង ទោះ​អាយុ ២៨ ក៏​ដោយ។

៣. តារាចម្រៀង​ Carly Rae Jepsen

ម្ចាស់​បទ​ "Call Me Maybe” មាន​អាយុ​ ៣៥ឆ្នាំ​ហើយ​ឆ្នាំ​ថ្មី ប៉ុន្តែ​ទោះ​បី​វ័យ​ច្រើន​ក្ដី​ក៏​មិនមែន​ជា​ឧបសគ្គ​ក្នុង​ការ​តែង​ខ្លួន​ស្រស់​ឆើតឆាយ​ដូច​ក្មេង​ដែរ។ បែប​នេះ​ហើយ​ ទើប​កាន់​តែ​ធ្វើ​ឲ្យ​សម្រស់​របស់​នាង​នៅ​តែ​ស្រស់​បំព្រង​មិនចាញ់​យុវវ័យ​ជំនាន់ថ្មី។

៤. តារាចម្រៀង​ Ariana Grande

ឈាន​ចូល​ថ្ងៃ​ទី​ ២៦ ខែមិថុនា ឆ្នាំ ២០២០ Ariana មាន​អាយុ​ ២៧ឆ្នាំហើយ តែសម្រាប់​អ្នក​គាំទ្រ​ នាង​នៅតែ​ជា​ក្មេងស្រី​គួរឲ្យ​ស្រឡាញ់។​ តាម​រយៈ​មុខមាត់​ រូបរាង​ ការតុបតែង​ខ្លួន​ និង​ចរិត​របស់​នាង​ ពិត​ជា​ធ្វើ​ឲ្យ​គ្រប់​គ្នា​ច្រឡំ​ថា​នាង​ដូច​មាន​អាយុ​ ១៧ ទៅ​១៨​ឆ្នាំ​ប៉ុណ្ណោះ។

៥. តារាសម្ដែង​ Ariel Lin

តារាស្រី​របស់​តៃវ៉ាន់​នេះ​ មាន​អាយុ​ ៣៨ឆ្នាំហើយ ប៉ុន្តែ​តាំង​ពី​ចូល​សិល្បៈ​កាល​ពី​ឆ្នាំ ២០០២ មក​ទល់​បច្ចុប្បន្ន​ នាង​នៅតែ​មាន​មុខ​ដូច​កូនក្មេង មិន​ខ្ចី​ចាស់​ឡើយ។

៦. តារាចម្រៀង Luhan

ឆ្នាំ​ថ្មី​ Luhan មាន​អាយុ​ ៣០ឆ្នាំ​ហើយ​ ប៉ុន្តែ​មុខ​វិញ​នៅ​តែ​ក្មេង​ បើ​មិនដឹង​អាច​គិត​ថា​ តារា​ចិន​រូបនេះ​មាន​អាយុ​ទើប​តែ​ ២០ឆ្នាំស្ដើង​ប៉ុណ្ណោះ។

៧. តារាចម្រៀង Xiumin (ក្រុម EXO)

Xiumin គឺជា​សមាជិក​ដែល​មាន​អាយុ​ច្រើន​ជាង​គេ​ប្រចាំ​ក្រុម​ EXO ប៉ុន្តែ​និយាយ​ពី​មុខ​វិញ​ លោក​បែរ​ជា​ក្មេង​ជាង​សមាជិក​ផ្សេង​ទៀត​ទៅ​វិញ។ ភ្នែក​មូលៗ និង​ស្នាមញញឹម​របស់​តារា​ប្រុស​រូបនេះ​ ពិត​ជា​គួរឲ្យ​ស្រឡាញ់​ ហើយ​កាន់​តែ​លើក​សម្រស់​លោក​ឲ្យ​ក្មេងឡើងៗ មិន​ចាស់​ទាល់​តែ​សោះ​ ស្រប ពេល​បច្ចុប្បន្ន​នេះ​ Xiumin មាន​អាយុ​ ៣០​ឆ្នាំ​ក៏​ដោយ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម