សំណេរ១ពីយុវតីខ្មែរ ផ្ញើទៅរដ្ឋមន្ត្រីសង្ហាម៉ាឡេស៊ី ធ្វើឲ្យកក្រើកដល់បរទេស សរសើរថ្វីដៃសរសេរ

  • 2018-11-15 05:04:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត ក្រោយ​រដ្ឋមន្ត្រី​វ័យ​ក្មេង​បំផុត​របស់​ម៉ាឡេស៊ី បាន​បង្ហោះ​ថ្លែង​អំណរ​គុណ​ដល់​យុវតី​ខ្មែរ​មួយ​រូប ដែល​ជា​អ្នក​គាំទ្រ​របស់​លោក បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់ ព្រម​ជាមួយ​កាដូ​ជា​តុក្កតា​ធ្វើ​ពី​ដៃ​ដ៏​ពិសេស។

នៅ​ក្នុង​សំបុត្រ​នោះ យុវតី​ដែល​មាន​ឈ្មោះ​ថា មុនីរ័ត្ន បាន​សរសេរ​រៀប​រាប់​ពី​អារម្មណ៍​ពិត​របស់​ខ្លួន ទៅ​កាន់​រដ្ឋមន្ត្រី​វ័យ​ក្មេង​ម៉ាឡេស៊ី ជា​និមិត្ត​រូប​របស់​នាង។ នាង​បាន​រៀបរាប់​ថា លោក​គឺ​ជា​បុគ្គល​ម្នាក់​ដែល​បាន​ជំរុញ​លើក​ទឹក​ចិត្ត​អ្នក​គ្រប់​គ្នា តាម​រយៈ​សារ​អប់រំ​លើក​ទឹក​ចិត្ត​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​នានា​ដូចជា៖ Instagram Facebook Twitter និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត។ នាង​បាន​បង្ហាញ​នូវ​​សេចក្ដី​ស្រលាញ់ និង​ទឹក​ចិត្ត​របស់​នាង​យ៉ាង​ក្បោះក្បាយ​បំផុត។

អ្វី​ដែល​គួរ​ឲ្យ​រំភើប​នោះ មាន​ជន​បរទេស​ជា​ច្រើន​បាន​សរសើរ​ពី​ថ្វី​ដៃ​សរសេរ​របស់​នាង ពិត​ជា​ស្អាត​បំផុត។ ជា​ពិសេស​នោះ គឺ​ពោរពេញ​ដោយ​ខ្លឹមសារ និង​អត្ថន័យ​ដ៏​រំជួល​ចិត្ត។ កាន់​តែ​អស្ចារ្យ​សំបុត្រ​របស់​នាង​ត្រូវ​បាន រដ្ឋមន្ត្រី​ក្រសួង​យុវជន និង​កីឡា​ថ្មី​របស់​ម៉ាឡេស៊ី លោក Syed Saddiq Abdul Rahman បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ភ្ជាប់​មក​ជាមួយ​សារ​ដ៏​សែន​មាន​អត្ថន័យ​សម្រាប់​នាង​ទៀត​ផង។

រដ្ឋមន្ត្រីវ័យ២៨ឆ្នាំរូបនេះឆ្លើយតបទៅកាន់នាងថា៖ "ចូល​មក​ក្នុង​ការិយាល័យ​នៅ​ថ្ងៃ​នេះ ស្រាប់​តែ​ឃើញ​ប្រអប់​អាថ៌កំបាំង​មួយ​នៅ​លើ​តុ​របស់​ខ្ញុំ​ដែល​ផ្ញើ​មក​ដោយ​ជនជាតិ​ខ្មែរ​ម្នាក់។ ខ្ញុំ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ឃើញ​តុក្កតា​ធ្វើ​ដោយ​ដៃ​មួយ និង​សំបុត្រ​ដ៏​កក់​ក្ដៅ​មួយ​ច្បាប់។ ខ្ញុំ​ប្រហែល​ជា​មិន​ធ្លាប់​ជួប​អ្នក​ទេ ប៉ុន្តែ​ខ្ញុំ​អរគុណ​អ្នក​សម្រាប់​កាដូ​មួយ​នេះ។ ក៏​ដូច​ជា​អរគុណ​ដែល​បាន​ទុក​គណនី Instagram របស់​អ្នក។ ប្រសិន​បើ​ថ្ងៃ​ណា​មួយ​ខ្ញុំ​ទៅ​ទស្សនកិច្ច​ទៅ​កម្ពុជា ខ្ញុំ​នឹង​ទាក់​ទង​ទៅ​អ្នក។ សូម​រក្សា​ភាព​រឹង​មាំ និង​ស្មារតី​ខ្ពស់ ហើយ​សូម​ឲ្យ​យុវជន​អាស៊ាន​បន្ដ​អំពើ​ល្អ​នេះ​ទៀត។”

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម