Trailer រឿង​កូន​ដំរី Dumbo ចេញ​ជា​ផ្លូវការ​ហើយ

  • 2018-11-15 07:15:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​គំនូរជីវចល​​ឆ្នាំ ១៩៤១ របស់ Disney ​រឿង "Dumbo” នៅ​ពេល​នេះ បាន​កែប្រែ​ចេញ​ជា​រឿង​ប្រភេទ live-action ហើយ​វីដេអូ​ខ្លី​ផ្លូវការ​​របស់​រឿង​មួយ​នេះ ក៏​ត្រូវ​បាន​បញ្ចេញ​ផង​ដែរ។

ជា​សាច់រឿង​និពន្ធ​ដោយ​លោក Ehren Kruger ខ្សែ​ភាពយន្ត​ប្រភេទ live-action មួយ​នេះ និយាយ​រៀបរាប់​ពី​ជីវិត​បុរស​ម្នាក់​ឈ្មោះ Holt Farrier ដែល​ជា​អតីត​អ្នក​លេង​សៀក​ម្នាក់ ហើយ​ក៏​ជា​ឪពុក​ទោល​មួយ​រូប​ដែល​ត្រូវ​ការ​ការងារ​ដើម្បី​ផ្គត់ផ្គង់​កូន​ៗ​របស់​លោក (Joe និង Milly)។ ក្រោយ​មក លោក Holt ក៏​ត្រូវ​បាន​ជួល​ ដោយ​អ្នក​គ្រប់គ្រង​រោង​សៀក​ចាស់​របស់​លោក​ឈ្មោះ Max Medici ដើម្បី​ឲ្យ​មើល​ថែ Dumbo ដែល​ជា​កូន​ដំរី​មាន​ត្រចៀក​ធំ​ខុស​គេ។ ត្រចៀក​ដ៏​ធំ​នេះ​ហើយ បាន​ជួយ​ឲ្យ​កូន​ដំរី​មួយ​នេះ អាច​ហោះហើរ​បាន ហើយ​ប្រែក្លាយ​រូប​គេ​ឲ្យ​ទៅ​ជា​សត្វ​សៀក​មួយ​ដ៏​ល្បីល្បាញ។

គួរ​បញ្ជាក់​ដែរ​ថា រឿង​កូន​ដំរី Dumbo នេះ នឹង​ចេញ​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ២៩ ខែ​មីនា ឆ្នាំ​២០១៩​ខាង​មុខ​នេះ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី