ទីបំផុត សង្សាររបស់ HyunA បាន​ចេញ​ពី​ផលិតកម្ម​ Cube ជាស្ថាពរ

  • 2018-11-15 07:40:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ K-Pop ម្នាក់​ទៀត​ហើយ​បាន​វេច​បង្វេច​ចេញ​ពី​ផលិតកម្ម​ Cube ក្រោយ​ពី​មាន​រឿង​ចម្រូងចម្រាស​មួយ​រយៈ​ចុង​ក្រោយ។

តាម​ផលិតកម្ម​បាន​ប្រកាស​ជា​ផ្លូវការ​បាន​ឲ្យ​ដឹង​ថា​ E'Dawn សមាជិក​ក្រុម​ Pentagon បាន​បញ្ចប់​កុងត្រា​ជា​មួយ​ផលិតកម្ម​ជា​ផ្លូវការ​ហើយកាល​ពី​ថ្ងៃ​ទី​ ១៤ ខែវិច្ឆិកា។ ការ​ចាក​ចេញ​របស់​ E'Dawn នេះ​ ក៏​ជា​ដំណើរ​តែ​មួយ​ ជាមួយ​នឹង​ HyunA ដែលបាន​ចេញ​ពី​ផលិតកម្ម​កាល​ពី​ខែ​មុន។

ក្រុមហ៊ុន​បាន​លើក​ឡើង​ថា៖ "ផលិតកម្ម​ Cube និង​ E'Dawn បាន​ព្រមព្រៀង​បញ្ចប់​កុងត្រា​រួម​គ្នា​នៅ​ថ្ងៃ​ទី​ ១៤ ខែវិច្ឆិកា។ យើង​ក៏​សូម​អរគុណ​ដល់​តារា និង​អ្នក​គាំទ្រ​ទាំង​អស់​ដែល​បាន​រួម​ដំណើរ​ជាមួយ​យើង​តាំង​ពី​ដើម​ រហូត​ដល់​បច្ចុប្បន្ន”។

បកទៅក្រោយ​បន្ដិច រម្លឹក​តាំង​ពី​លេច​ធ្លាយ​ព័ត៌មាន​កាល​ពី​ខែសីហា​ថា​ E'Dawn និង​ HyunA ទាក់ទង​គ្នា​ បញ្ហា​ក៏​កើត​មាន​ជា​បន្ត​បន្ទាប់​រហូត​ឈាន​ដល់​ថ្ងៃ​​នេះ៕

ប្រភព៖ Asiaone   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី