ប្រភព​ច្បាស់​ការ​ទម្លាយ​ថា Status របស់​​ វឌ្ឍនាកា មិន​មែន​ចង់​ឈប់​ពី​ជម្រើស​ជាតិ​ទេ

  • 2018-11-15 08:34:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​របស់​ជម្រើស​ជាតិ​កម្ពុជា​ ចាន់ វឌ្ឍនាកា បាន​​សរសេរ​បង្ហោះ​លើ​ Page Facebook ទាក់​ទង​រឿង​អនាគត​របស់​ខ្លួន​ក្នុង​ក្រុម​ជម្រើស​ជាតិ​ ក្រោយ​ពេល​ចាញ់​ក្រុម​មីយ៉ាន់ម៉ា ៤-១ ក្នុង​ព្រឹត្តិការណ៍​ AFF Suzuki Cup 2018។

ចាន់ វឌ្ឍនាកា

ប្រភព​ដែល​ជា​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​កំពុង​ហ្វឹកហាត់​​​ត្រៀម​ជួប​ឡាវ​​បាន​ឲ្យ​ដឹង​ថា ការ​សរសេរ​បង្ហោះ​​របស់​​កីឡាករ​ឆ្នើម​ ចាន់ វឌ្ឍនាកា ពី​ព្រោះ​ចង់​ឲ្យ​កីឡាករ​ទាំង​អស់​បន្ត​ប្រឹងប្រែង​បន្ថែម​ទៀត និង​ចង់​បញ្ឈឺ​ដល់​​មនុស្ស​មួយ​ចំនួន​ដែល​​បាន​ប្រមាថ​​​មក​លើ​រូប​គេ​។ ​ជាង​នេះ​ទៅ​ទៀត​​ប្រភព​ក៏​បាន​បញ្ជាក់​ដែរ​ថា វឌ្ឍនាកា មិន​មាន​បំណង​ចង់​បញ្ចប់​អាជីព​ជា​មួយ​ជម្រើស​ជាតិ​ត្រឹម​នេះ​ដែរ។

កាល​ពី​ព្រឹក​មិញ​នេះ​លោក Leonardo Vitorino ក៏​បាន​សរសេរ​បង្ហោះ​លើ​ Page Facebook របស់​ខ្លួន​ផង​ដែរ ​ក្នុង​សាច់រឿង​ចង់​​ ចាន់ វឌ្ឍនាកា បន្ត​ជា​មួយ​ជម្រើស​ជាតិ៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​