ស្តាប់ គង់ចាន់ស្រីមុំ ចែករំលែកវិធីសាស្ត្រទទួលរាងស្អាតក្រោយសម្រាល (មានវីដេអូ)

  • 2018-11-15 10:58:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាសម្តែងអ្នកម្តាយហាយសូអ្នកនាងគង់ចាន់ស្រីមុំ ក្រោយសម្រាលកូន មានអ្នកសួរនាំជាច្រើននូវតិកនិចក្នុងការថែទាំសុខភាពក៏ដូចជារក្សាទម្ងន់របស់​ខ្លួនថា តើនាងរៀបចំអ្វីខ្លះសម្រាប់សុខភាពរបស់ខ្លួន។

ជាក់ស្តែងមុននេះ អ្នកម្តាយហាយសូបាន Live វីដេអូ ទាក់ទងទៅនឹងវីធីថែទាំខ្លួនទៅកាន់អ្នកម្តាយមួយចំនួនដែលចង់បានរាងស្អាតក៏ដូចជាត្រូវការសម្រករូបរាងរបស់ខ្លួនទៅវិញឲ្យដូចពេលមិនទាន់មានកូន។ ក្នុងនោះអ្នកនាងបាននិយាយថា ការពិតអ្នកនាងបានធ្វើការសម្រករូបរាងរបស់ខ្លួនតាំងពីសម្រាលបាន ៣ថ្ងៃមកម្ល៉េះ ក្រោយចេញពីពេទ្យ។ ក្រៅពីនោះនាង​ញ៉ាំតែទឹកផ្លែឈើស្រស់ បន្លែ និងអាហារសម្រន់មួយចំនួនដែលមិនធ្វើឲ្យនាងធាត់។

បន្ថែមលើសពីនេះអតីតតារាតូចច្រឡឹងរូបនេះបញ្ជាក់ថា សម្រាប់អ្នកសម្រាលកូនដោយវះកាត់ដូចអ្នកនាង គឺវារាងពិបាកក្នុងការហាត់ប្រាណបន្តិចត្រង់ចំណុចក្បាលពោះ ព្រោះខ្លាចប៉ះពាល់ដល់ថ្នេរ តែសំខាន់ អ្នកនាងណែនាំថា ក្នុងអំឡុងពេល៣ខែបើយើងមិនបណ្តោយគីឡូយើងឲ្យឡើង ពិតជាមានការងាយស្រួលក្នុងការថែទាំ។ប៉ុន្តែបើយើងបណ្តោយឲ្យឡើងខ្លាំងនោះ វានឹងពិបាកថែទាំហើយ។ សម្រាប់អ្នកនាងផ្ទាល់ ទម្ងន់ដើម ៤៨គីឡូ ពេលមានម៉ូម៉ូ ស្រាប់តែឡើង ១៦គីឡូបន្ថែម គឺ៦២គីឡូ។ ពេលនេះ អ្នកនាងធ្វើបានជោគជ័យ ដុតគីឡូដែលលើសនេះចេញបានមកសភាពដើមវិញ ហេតុនេះអ្នកនាងចង់ចែករំលែក និងលើកទឹកចិត្តដល់បងប្អូនស្ត្រីមួយចំនួនព្យាយាមដូចរូបនាង៕

ចង់ដឹងច្បាស់យ៉ាងណាមើលវីដេអូខាងក្រោម៖

រូបភាពយកពីFB​ Page៖ អ្នកនាង គង់ ចាន់ស្រីមុំ

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម