ទៅលេងជប៉ុនលើកដំបូង កុំឲ្យឈឺក្បាលរឿងធ្វើទិដ្ឋាការ ចំណាយតិចតួចមកដឹងវិធីងាយៗនេះ
- 2018-11-16 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅលេងជប៉ុនលើកដំបូង កុំឲ្យឈឺក្បាលរឿងធ្វើទិដ្ឋាការ ចំណាយតិចតួចមកដឹងវិធីងាយៗនេះ
ចន្លោះមិនឃើញ
ប្រជាជនកម្ពុជាទាំងអស់ គ្រាន់តែមានលិខិតឆ្លងដែននោះអាចចេញចូលប្រទេសក្នុងតំបន់អាស៊ានបាន។ ប៉ុន្តែសម្រាប់ទៅកាន់ប្រទេសជប៉ុន ប្រជាជនកម្ពុជាត្រូវតែមានទិដ្ឋភាពទើបអាចទៅប្រទេសជប៉ុនបាន។
អាស្រ័យទៅតាមគោលបំណងដែលចង់ទៅប្រទេសជប៉ុន ខ្លះក្នុងគោលបំណងទៅទេសចរ ទៅលេងបងប្អូន ឬទៅធ្វើទំនាក់ទំនងពាណិជ្ជកម្មជាដើម។ នេះជារបៀបធ្វើស្នើសុំទិដ្ឋាការទេសចរណ៍ អ្នកដាក់ពាក្យស្នើសុំត្រូវមាន៖
១. លិខិតឆ្លងដែន
២. ពាក្យសុំទិដ្ឋាការចូលប្រទេសជប៉ុន
៣. រូបថត (45mm x 45mm) មួយសន្លឹក
៤. គម្រោងកម្មវិធីស្នាក់នៅប្រទេសជប៉ុន
៥. សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
៦. សេចក្ដីចម្លងតុល្យភាពបញ្ជីគណនី ឬលិខិតបញ្ជាក់សមតុល្យនៅធនាគារ
៧. ឯកសារបញ្ជាក់ពីលទ្ធភាពអាចរ៉ាប់រងរងការចំណាយក្នុងការធ្វើដំណើរ
ក្នុងករណីអ្នកដាក់ពាក្យជាអ្នកធ្វើការត្រូវមានលិខិតបញ្ជាក់ពី តួនាទី ប្រាក់ខែ និងរយៈពេលទទួលការអនុញ្ញាតឲ្យឈប់សម្រាក។
ករណីអ្នកដាក់ជាម្ចាស់ក្រុមហ៊ុន /ប្រកបមុខរបរខ្លួនឯង ត្រូវមានវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីក្រុមហ៊ុន/អាជ្ញាប័ណ្ណពាណិជ្ជកម្ម។
គួរបញ្ជាក់ថា ស្ថានទូតអាចស្នើសុំឲ្យដាក់ឯកសារបន្ថែមលើ ហើយតម្លៃទិដ្ឋាការគឺ ១១ម៉ឺនរៀល ដោយឡែកចំពោះនិស្សិតសាកលវិទ្យាល័យមិនចំណាយថ្លៃទិដ្ឋាការទេ។
ដូច្នេះសម្រាប់ព័ត៌មានលម្អិតអាចរកបានតាមគេហទំព័រដូចខាងក្រោម៖
https://www.kh.emb-japan.go.jp/consular/visa/visa-index-e.htm
ប្រភព៖ យោងតាមសៀវភៅណែនាំរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា
ចុចអានបន្ត៖ តិចអត់ជឿ? មាន១៤០០ដុល្លារ ទៅលេងប្រទេសជប៉ុន៧ថ្ងៃ ចាយឡើងធូរចិត្ត