Rakitic យល់​យ៉ាង​ម៉េច​ដែរ​ចំពោះ​ Modric ?

  • 2018-11-15 12:47:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប Barcelona កីឡាករ​ Ivan Rakitic បាន​និយាយ​ថា​ ខ្សែ​បម្រើ​ក្លឹប​ Real Madrid កីឡាករ​ Luka Modric ប្រៀប​ដូច​ជា​បង​ប្រុស​របស់​ខ្លួន​អញ្ចឹង​។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​កាសែត​ក្រូអាត​ Jutarnji កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា​៖ " Luka ប្រៀប​ដូច​ជា​បង​ប្រុស​ខ្ញុំ​អញ្ចឹង។ ពាន​រង្វាន់​ដែល​គេ​បាន​ឈ្នះ​ក្នុង​ឆ្នាំ​នេះ គឺ​ដូច​ជា​ខ្ញុំ​ទទួល​បាន​ដែរ​ ដោយសារ​ពួក​យើង​រួម​ចំណែក​ជួយ​ក្រុម​ទាំង​អស់​គ្នា " ។

ក្រៅ​ពី​លើក​សរសើរ​មិត្ត​​រួម​ក្រុម​ជម្រើស​ជាតិ​ខ្លួន​ Rakitic ក៏​សរសើរ​ពី​ការ​លេង​ជាមួយ​មិត្ត​រួម​ក្រុម​ក្នុង​ក្លឹប​អាជីព​ កីឡាករ​ Sergio Busquet ដែរ។

ក្នុង​ឆ្នាំ​ ២០១៨​នេះ Modric និង​ Rakitic បាន​រួម​គ្នា​ជួយ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ឲ្យ​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រាត់​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់​ខ្លួន ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់​ពិភពលោក​ក្នុង​ប្រទេស​រុស្ស៊ី៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី