ទីបំផុត ពេជ្រ សូលីកា សារភាពត្រង់ៗថាពេញចិត្ត នីកូ

  • 2018-11-16 02:37:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទីបំផុត​តារា​ចម្រៀង​ ពេជ្រ សូលីកា បាន​សារភាព​ត្រង់​ៗ​ថា​​​ខ្លួន​​ពិត​ជា​​ស្រឡាញ់​​ពេញ​ចិត្ត​​ភាព​ស្រស់​សង្ហា​ និង​​ការ​តុប​តែង​ខ្លួន​របស់​ នីកូ ខ្លាំង​ណាស់​ក្រោយ​ពី​រាប់​អាន​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ មក​នេះ។

អារម្មណ៍​ស្រឡាញ់​កើត​មាន​ម្ដង​បន្តិច​ៗ​​ទៅ​លើ​​ប្អូន​ប្រុស ណុប បាយ៉ារិទ្ធ បន្ទាប់​ពី​ហ្វេនៗ​​​ចេះ​តែ​ចាប់​​ផ្គូផ្គង​​ចង់​​​ឲ្យ​នាង និង នីកូ ក្លាយ​គូ​ស្នេហ៍​ពិត​នៅ​ថ្ងៃ​ណា​​មួយ ហើយ​ប្រកាស​ជា​សាធារណៈ​ឲ្យ​មហាជន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​បាន​ដឹង​គ្រប់​គ្នា។

នាង​ថា៖“ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​ឥឡូវ​នេះ​ខ្ញុំ​មាន​ចិត្ត​ទៅ​លើ​គាត់(នីកូ) ​ហើយ ក្រោយ​ពី​​បង​ប្អូន​អ្នក​គាំទ្រ​គាត់​ចាប់​គូ​ឲ្យ តែ​ខ្ញុំ​អត់​ដឹង​ថា​អារម្មណ៍​មួយ​នេះ​​អាច​រក្សា​បាន​ប៉ុណ្ណា​នោះ​ទេ អាស្រ័យ​ទៅ​លើ​ពេល​វេលា​នៅ​ថ្ងៃ​ខាង​មុខ​ទៀត"។

ឯ​កំលោះ​សង្ហា នីកូ វិញ​កន្លង​មក​ធ្លាប់​​​និយាយ​ថា ពេជ្រ សូលីកា គឺ​ជា​នារី​ម្នាក់​ចាំ​ជួយ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​លោក​គ្រប់​ពេល​ដែល​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង​ចំពោះ​ខ្លួន។ មួយ​វិញ​ទៀត​ពេល​នៅ​ក្បែរ​នាង ម្ដង​ៗ​លោក​មាន​អារម្មណ៍​ល្អ​​សប្បាយ​ច្រើន​ជាង​កើត​ទុក្ខ។

បន្ថែម​ពី​នេះ​ នីកូ ថា ខ្លួន​ និង​ ពេជ្រ សូលីកា មិន​ដែល​មាន​រឿង​អ្វី​អាថ៌កំបាំង​​​ចំពោះ​គ្នា​ឡើយ។ ពេល​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង​តែង​តែ​លើក​ដាក់លើ​តុ​​រួម​គ្នា​ដោះ​ស្រាយ​ជា​និច្ច៕​​

​ ​ ​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី