ជ្រុលឡើងមកលេងអុំទូកនៅភ្នំពេញ កុំភ្លេចឆៀងចូលស្តង់យក្សនេះ មានឥវ៉ាន់ច្រើន ហើយធូរថ្លៃទៀត

  • 2018-11-16 06:43:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់តែ​ឃើញ​ស្តង់​ពិព័រណ៍​តូចៗ​ទំហំ ៣ម៉ែត្រ ៤ជ្រុង ដាក់​តាំង​លក់​ផលិតផល​ផ្សេងៗ តែ​ឆ្នាំ​នេះ​អ្នក​​នឹង​បាន​ជួប​ស្តង់​ពិព័រណ៍​ដែល​មាន​ទំហំ​ធំ​ជាងគេ​បំ​ផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​តាំង​ពិព័រណ៍​នៅ​កម្ពុជា​ដែល​នឹង​លេច​ឡើង​លើ​ទីធ្លា​មុខ​សាល​មហោស្រព​កោះ​ពេជ្រ​ក្នុង​​អំឡុង​​ពេល​ពិធីបុណ្យ​អុំ​ទូក​ នា​ពេល​ខាង​មុខ​នេះ។

បើ​តាម​លោក លាង ពៅ (​ភី​ធើរ​) អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើរី​ជី​ស បាន​បញ្ជាក់​ថា៖ “​ស្តង់​ពិ​ពណ៌​ខ្នាត​យក្ស​នេះ មាន​រាង​មូល​ពណ៌​ស កម្ពស់ ៨ម៉ែត្រ ​និង​អង្កត់ផ្ចិត​​រហូត​ទៅដល់ ១៥ម៉ែត្រ​នេះ នឹង​ត្រូវ​បាន​ប្រើប្រាស់​ធ្វើការ​ដាក់​តាំង​លក់​ផ្ដាច់​មុខ​ផលិតផល​ភេសជ្ជៈ​ជាច្រើន​មុខ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើរី​ជិ​ស ដែល​រួមមាន​ដូចជា ស្រា​បៀរ​កម្ពុជា (Cambodia Beer) ស្រា​បៀរ​ស្តោ​ត​បាលី​ប្លេក (Barrley Balck) ភេសជ្ជៈ​អា​យស៍ (IZE) ទឹក​ផ្លែឈើ​ជូ​ប (Joop) ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (Wurkz) និង ទឹកបរិសុទ្ធ​កម្ពុជា (Cambodia Water)”។

លោក​បន្ត​ទៀត​ថា៖ "ការ​រៀប​ចំ​ដំ​ឡើង​ស្តង់​នេះ​បាន​ចាប់​ផ្ដើម​ហើយ​តាំងពី​ម្សិល​​មិញ​ដែល​ស៊ី​​ទំហំ​ដី​ប្រមាណ​ជិត ១ ហិចតា សម្រាប់​ស្តង់​សរុប​ទាំងអស់​ចំនួន ៦ ស្តង់ ដាក់​តម្រៀប​គ្នា​ជា​រៀង​​អក្សរ U ដោយ​ត​ភ្ជាប់​គ្នា​ពី​ស្តង់​មួយ​ទៅ​ស្តង់​មួយ​ដោយ​កម្រាល​ព្រំ ដំបូល​ពីលើ និង ជញ្ជាំង​ជុំវិញ​តុបតែង​លំ​អរ​បែប​ពាណិជ្ជកម្ម និង​ប្រណិត​ភាព​ទៅតាម​ចរិតលក្ខណៈ​នៃ​ភេសជ្ជៈ​នី​មួយៗ"។

លោក​ក៏​បាន​បង្ហើប​ផង​ដែរ​នូវ​គ្រោង​ការ​នៃ​ការ​ចាប់​ផ្តើម​បើក​ទទួល​អោយ​កីឡាករ​ទូកង ភ្ញៀវ​ជាតិ និង អន្តរជាតិ គ្រប់​ស្រទាប់​ចូលរួម​ទស្សនា​ដោយ​សេរី​ក្នុង​ស្តង់​ពិព័រណ៍​ខ្នាត​យក្ស​នេះ ចាប់ពី​ថ្ងៃ​ទី ២១-២២-២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ពី​ម៉ោង ១០ ព្រឹក​រហូតដល់​ពាក់​កណ្ដាល​អាធ្រាត្រ សម្រាប់​រយៈពេល​ទាំង ៣ ថ្ងៃ​តែ​ម្តង។

"គ្រប់​ទំនិញ​ដែល​ដាក់​តាំង​លក់​នៅ​ក្នុង​ស្តង់​នី​មួយៗ​សុទ្ធតែ​នឹង​ត្រូវ​លក់​ក្នុងត​ម្លៃ​ពិសេស​ទាំងអស់​សម្រាប់​អ្នក​ចូល​ទស្សនា​ផ្ទាល់ ហើយ​អ្នកទស្សនា​ផ្ទាល់​ក៏​អាច​ទទួល​បាន​នូ​វ​វត្ថុ​អនុស្សាវរីយ៍​ពី​ស្តង់​នីមួយៗ​តាម​រយៈ​ការចូលរួម​សកម្មភាព​ល្បែង​កម្សាន្ត​ផ្សេងៗ​នៅក្នុង​ស្តង់​នី​មួយៗ"។ លោក​បន្ថែម។

ខ្មែរ ប៊ែ​វើរី​ជី​ស (Khmer Beverages) ជា​ក្រុមហ៊ុន​វិនិយោគ​ដោយ​កូន​ខ្មែរ ១០០% ហើយ​ក៏​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័​ន្ធ​ក្រុមហ៊ុន ជីប ម៉ុង ដោយ​ផលិត​ស្រា​បៀរ​កម្ពុជា ស្រា​បៀរ​ស្តោ​ត (Barrley Black) ស្រា​បៀរ​គូ​ដូ (Kudo) ទឹកក្រូច អា​យស៍ (IZE) ទឹក​ផ្លែឈើ​ជូ​ប (Joop) ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (Wurkz) និង​ទឹក​សុទ្ធ​កម្ពុជា (Cambodia Water)៕

អត្ថបទ៖ សុខណា