កិបកេងខ្លះក្រែងមានបាន! អុំទូកឆ្នាំនេះ មិនបាច់អស់ច្រើន ក៏ដូរស្ទីលថ្មី លេង​ខោអាវឡូយៗ បានដែរ

  • 2018-11-16 08:39:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

ពាក្យ​កិបកេង​លើ​ចំណង​ជើង មិន​បាន​ន័យ​ថា​ឲ្យ​ប្រិយមិត្ត​ទៅ​លប​លួច ឬ​លេង​ខ្សែ​លើ​អ្នក​ដទៃ​ឡើយ ពោល​គឺ​កិប​ពី​ហោប៉ៅ និង​កេង​ពី​ធនាគារ​របស់​ខ្លួន​ឯង ដោយ​ប្រើ​វិធី​សាស្ត្រ​ឆ្លាត​វៃ ក្នុង​ការ​ទិញ​ទំនិញ ពិសេស​ទិញ​ពេល​បញ្ចុះ​តម្លៃ។ អ៊ីចឹង ចង់​ដឹង​ទេថ្មីៗ​នេះ ហាង​ណា​ខ្លះ​កំពុង​ដាក់​លក់​ទំនិញ​បញ្ចុះ​តម្លៃ? តោះ​តាម​ដាន​ទាំង​អស់​គ្នា!

១. JBL

  • JBL មាន​ប្រូម៉ូសិន​ពិសេសៗ​នៅ​​គ្រប់​សាខា Nano Sound
  • ចង់​ដឹង​មាន​អ្វី​បញ្ចុះ​តម្លៃ ឬ​ថែម​ខ្លះ សូម​ចូល​ទៅ​កាន់ where-to-buy ឬ​ទាក់ទង Facebbok Page: JBL

២. J'Adore57 salon

  • ហាង​សាឡន ធ្វើ​សក់ និង​ក្រចក​នេះ​កំពុង​ផ្ដល់​ការ​បញ្ចុះ​តម្លៃ ១៥% លើ​គ្រប់​សេវា​កម្ម
  • ពីថ្ងៃ​នេះ​ដល់​ចុង​បំណាច់​ខែ វិច្ឆិកា ២០១៨
  • ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ J'Adore57 salon

៣. A-Y-Collection

  • លក់​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% ទាំង​ទំនិញ​ចាស់ និង​ថ្មី​ច្រើន​ប្រភេទ
  • ចូល​ទៅ​កាន់​ Facebook A-Y-Collection ដើម្បី​បញ្ជាក់​ព័ត៌មាន។

៤. Sneakers

  • កាបូប​ម៉ាក Herschel របស់ Sneaker នឹង​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់​ ៣០%គ្រប់​មុខ​ទំនិញ​ទាំង​អស់​
  • ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែ វិច្ឆិកា នេះ​
  • ទាក់ទងសួរ​ព័ត៌មាន​ដោយ​ផ្ទាល់​នៅ Sneakers

៥. Santa Fe

  • ភោជនីយដ្ឋាន​សាច់​ Steak ដ៏​ល្បី​ មាន​ប្រូម៉ូសិន​ទិញ​១ ថែម​១
  • ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​បំណាច់​ឆ្នាំ ២០១៨
  • ទាក់​ទង​ទៅ​ហាង​ដោយ​ផ្ទាល់​តាម​រយៈ Santa Fe Cambodia

៦. Zando

  • បញ្ចុះត​ម្លៃ ៥០% បាន​ទាំង​កាដូពិសេស​ជា​ច្រើន​ទៀត នៅ​សាខា​ខេត្ត​សៀម​រាប ​
  • ពី​ថ្ងៃទី ១៧ និង ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៨
  • ព័ត៌មានបន្ថែម: 081999716,010251289 ឬ Zando Cambodia

៧. Brand

  • បញ្ចុះតម្លៃ ៤០% សម្រាប់សាខាសៀមរាបក្នុងមជ្ឈមណ្ឌលកម្សាន្ត Heritage Walk
  • ចាប់ពីថ្ងៃទី១៦ ដល់ ១៨
  • ព័ត៌មាន​បន្ថែម​ទាក់ទង៖ BRAND INT Collection

អត្ថបទ៖ សុខណា