ក្រុមហ៊ុនល្បីមួយនៅអាស៊ី ចែកខោទឹកនោមដល់អង្គការសង្គ្រោះជនអស់សង្ឃឹម
- 2018-11-16 10:57:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនល្បីមួយនៅអាស៊ី ចែកខោទឹកនោមដល់អង្គការសង្គ្រោះជនអស់សង្ឃឹម
ចន្លោះមិនឃើញ
ក្រុមហ៊ុន វីនស៊ុន (ខេមបូឌា) ខូអិលធីឌី បានរៀបចំកម្មវិធីចែកអំណោយសប្បុរសធម៌ខោទឹកនោមកូនក្មេងម៉ាក UniDry និងខោទឹកនោមមនុស្សចាស់ Sunmate ដល់អង្គការសង្គ្រោះជនអស់សង្ឃឹមនៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី៣១ តុលា។
លោក Wu Fu Yan អគ្គនាយករងប្រតិបត្តិការទូទៅ វីនស៊ុន បាននិយាយថា ក្រុមហ៊ុនលោកធ្វើនេះ គឺដើម្បីចែករំលែកអំណោយសប្បុរសធម៌ដល់សង្គម ជួយក្មេងៗចែករំលែកក្ដីស្រលាញ់ និងលើកទឹកចិត្តឲ្យធ្វើសកម្មភាពសប្បុរសធម៌។ ក្រុមហ៊ុនលោកផ្ទាល់ នឹងធ្វើការងារនេះជារៀងរាល់ខែ។
លោក ឆាត់ ថុន នាយកអង្គការជនអស់សង្ឃឹម បានលើកឡើងថា នេះជាលើកទី ២ ដែលលោកបានអំណោយខាងលើ ហើយនេះបានជួយរំលែកការចំណាយមួយផ្នែកធំរបស់អង្គការ។
វីនស៊ុន ជាក្រុមហ៊ុនផលិតខោទឹកនោមល្បីមួយនៅអាស៊ីក្នុងការចែកចាយផលិតផល និងសេវាកម្មដែលត្រូវបានទទួលស្គាល់ដោយស្តង់ដារអន្តរជាតិ ព្រមទាំងជាប់ពានរង្វាន់ជាបច្ចេកវិទ្យាលំដាប់ពិភពលោក។
ព័ត៌មានបន្ថែម ចូលទៅវិបសាយ winsuncambodia.com ៕