អង្គុយ​លេង​តែ​ហ្គេម បង្ហោះ​ចូល YouTube ជើង​ខ្លាំង ១០ រូប​កើប​ចំណូល​បាន​រាប់​លាន

  • 2018-11-20 23:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នរណាៗ​ក៏​ដឹង​ថា​ Gamer ដែល​ទទួល​បាន​ការ​ចុច​ទស្សនា​ច្រើន​លើ YouTube ​អាច​រក​ចំណូល​បាន​ខ្ពស់​មិន​ចាញ់​អ្នក​ធ្វើ​ជំនួញ។ ការងារ​ប្រភេទ​នេះ​ផ្អែក​លើ​ការ​ស្រលាញ់​និង​ទេពកោសល្យ​នៃ​ភាព​ប៉ិនប្រសព្វ គួប​ផ្សំ​នឹង​ការ​អត្ថាធិប្បាយ​គួរ​ឲ្យ​ទាក់ទាញ​នោះ ភាព​ល្បីល្បាញ​អាច​នៅ​ជិត​លោក​អ្នក​រហ័ស​បំផុត។ យ៉ាងណាមិញ Sabay សូម​វែកមុខ​ឲ្យ​ស្គាល់​នូវ​បុគ្គល​ជោគជ័យ ១០ រូប​លើ YouTube ដែល​ទទួល​បាន​ចំណូល​ខ្ទង់​លាន​ដុល្លារ​ពី​ការ​លេង​ហ្គេម។​

១០.Willyrex:

ទទួល​បាន​ចំណូល ២,២ លាន​ដុល្លារ/ឆ្នាំ ដោយ​បុរស​មាន​ឈ្មោះ​ពិត Guillermo Diaz ជា YouTuber លេង​ហ្គេម​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​មាន Subscriber ច្រើន​ជាង ១២ លាន​នាក់។

៩.EiRubiusOMG:

Ruben Gunderson កើប​ប្រាក់​ ៣,៣ លាន​ដុល្លារ/ឆ្នាំ តាម​រយៈ​ការ​បង្ហោះ​វីដេអូ​លេង​ហ្គេម Battlefield និង Skyrim។

៨.Stampylonghead:

ម្ចាស់ Channel មាន Subscriber ច្រើន​ជាង ៦ លាន​នាក់​រូប​នេះ​អាច​ទទួល​បាន​ចំណូល​ប្រហែល ៣,៣ លាន​ដុល្លារ/ឆ្នាំ ដោយ​មាន​ឈ្មោះ​ពិត Joseph Garrett។

៧.Vegetta777:

Samuel Luque ជា​ម្ចាស់ Channel ដែល​ទទួល​បាន​ការ​ចុច​ទស្សនា​ជាង ១៤០ លាន​ដង​ក្នុង​មួយ​ខែៗ គិត​ជា​ឆ្នាំ​អាច​រក​បាន​ចំណូល ៣,៤ លាន​ដុល្លារ។

៦.Markiplier:

Mark Edward Fishbach ​ជា​អ្នកធ្វើអត្ថាធិប្បាយ​លើ​វីដេអូ​ហ្គេម ដែល​ជានិច្ចកាល​លោក​ក៏​បាន​ចូលរួម​ក្នុង​ការងារ​សប្បុរសធម៌។ ជា​រៀងរាល់​ឆ្នាំ​រក​កើប​លុយ​បាន​ជាង ៣,៨ លាន​ដុល្លារ។

៥.Vanossgaming:

ទទួល​បាន​ការ​ចុច​ទស្សនា​ជាង ៣ ពាន់​លាន​ដង និង​បាន​ចំណូល ៤,៦ លាន​ដុល្លារ/ឆ្នាំ។

៤.Jacksepticeye:

ចំណូល​ឡើង​ជាង ៥,១ លាន​ដុល្លារ ដោយ​ឈ្មោះ​ពិត​គឺ Sean William McLouglin។

៣.PopularMMOS:

ជា​រៀងរាល់​ខែ​ទទួល​បាន​ការ​ចុច​ទស្សនា​ច្រើន​ជាង ២២០ លាន​ដង មាន​ចំណូល​ប្រចាំ​ឆ្នាំ ៥,៣ លាន​ដុល្លារ។

២.TheDimaondMinecart:

ការ​កម្សាន្ត​លើង​វីដេអូ​ហ្គេម​របស់​លោក​ក៏​ទទួល​បាន​ការ​គាំទ្រ​ច្រើន ជា​កត្តា​ជំរុញ​ឲ្យ​ចំណូល​សម្រាប់​លោក Daniel Middleton រក​បាន ៦,២ ​លាន​ដុល្លារ។

១.PewDiePie:

ឈ្មោះ​ពិត Felix Arvid Ulf Kjellberg ជា Channel មាន Subscriber ច្រើន​បំផុត និង​ជា​អ្នក​រក​បាន​ចំណូល​ច្រើន​បំផុត​ពី​វិស័យ​ហ្គេម​ប្រមាណ ៨ លាន​ដុល្លារ/ឆ្នាំ។

ប្រភព: http://ppcorn.com/us/youtube-the-top-10-richest-gamers/?fbclid=IwAR3NoSTuKtSvVObXd5HiFN1TgtA9T2qtfJqg62ofdrTft-IolvN6eigRxyY

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា