អាយុ​ច្រើន​មែន តែ Rainie Yang នៅ​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្លឹក​​ភាំងជាមួយ​សម្រស់​ក្មេង​ជាង​វ័យ​របស់​នាង

  • 2018-11-17 02:06:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​សម្រស់​ក្មេង​ជាង​វ័យ អ្នក​គាំទ្រ​ភាគ​ច្រើន ផ្ដោត​សំខាន់​ទៅ​លើ​តារា​កូរ៉េ ដូច​ជា​តារា​ចម្រៀង Sandara Park ឬ​តារា​សម្ដែង Jang Nara អី​ជា​ដើម។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​ងាក​មក​មើល​តារា​ប្រចាំ​ប្រទេស​ចិន​វិញ ថ្មី​ៗ​នេះ តារា​ចម្រៀង Rainie Yang បាន​កំពុង​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល នឹង​រូប​សម្រស់​បច្ចុប្បន្ន​របស់​នាង ដែល​មិន​វិវដ្ដ​ទៅ​តាម​វ័យ​របស់​នាង​ មិន​ខុស​ពី​តារា​ស្រី​ស្រស់​ស្អាត​សាច់​ចាំ​ប្រចាំ​ប្រទេស​កូរ៉េ​នោះ​ឡើយ។

តារា​ចម្រៀង Rainie Yang បាន​ចែកចាយ​រូបថត​របស់​នាង​ប៉ុន្មាន​សន្លឹក​​លើ​បណ្ដាញ​សង្គម ដែល​ទាក់ចិត្ត​ទាក់​អារម្មណ៍​អ្នក​គាំទ្រ​របស់​នាង​ជា​ខ្លាំង។ រូបភាព​ប៉ុន្មាន​សន្លឹក​នោះ​ដែរ បង្ហាញ​ពី​តារា​ស្រី​រូប​នេះ ថត​បង្ហាញ​មុខមាត់​ដ៏​ទន់រលោងរបស់​នាង ជាមួយ​ស្ទិល​ទម្លាក់​សក់ ដែល​មើល​ទៅ​ស្រស់​ស្អាត​ជា​ខ្លាំង។ រូប​ថត​ប៉ុន្មាន​សន្លឹក​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​លាន់​មាត់​ថា ទោះ​បី​វ័យ​របស់​នាង​កាន់​តែ​ច្រើន​ក្ដី ប៉ុន្តែ​សម្រស់​វិញ បែរ​ជា​មិន​ប្រែប្រួល ហើយ​កាន់​តែ​ក្មេង​ស្រស់​ស្អាត​ខ្លាំង​ជាង​មុន​ទៅ​ទៀត៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា