ត្រាំគំរាមដេញអ្នកកាសែត CNN ចេញពីសន្និសីទសារព័ត៌មាន បើសិនហ៊ានធ្វើរឿង១
- 2018-11-17 02:17:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រាំគំរាមដេញអ្នកកាសែត CNN ចេញពីសន្និសីទសារព័ត៌មាន បើសិនហ៊ានធ្វើរឿង១
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើការព្រមានថានឹងដេញអ្នកកាសែត CNN ម្នាក់ចេញពីសន្និសីទសារព័ត៌មាននាពេលខាងមុខ ក្រោយប្រើពាក្យមិនសមរម្យវាយប្រហារទៅលើរូបគេកាលពីសប្ដាហ៍មុន។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ Fox News ប្រធានាធិបតីរូបនេះឲ្យដឹងថា លោកនឹងបញ្ចប់ការធ្វើសំណួរចម្លើយភ្លាមៗ ប្រសិនបើលោក Jim Acosta ដែលជាបុគ្គលិករបស់ CNN ធ្វើឲ្យលោកមិនពេញចិត្ត។ លើសពីនេះទៀត លោកត្រាំ ថែមទាំងព្រមានថានឹងដេញលោក Jim Acosta ចេញពីសន្និសីទសារព័ត៌មានទៀតផង។ លោក ដូណាល់ ត្រាំបន្ថែមថា "វាមិនមែនជាបញ្ហាធំដុំនោះទេ ប្រសិនបើគាត់ (លោក Jim Acosta) ប្រព្រឹត្តទង្វើមិនសមរម្យ យើងនឹងដេញគាត់ចេញ ឬបញ្ចប់សន្និសីទសារព័ត៌មានតែម្ដង។”
គួរឲ្យដឹងថា ការព្រមានរបស់ប្រធានាធិបតីរូបនេះ ធ្វើឡើងរយៈពេលមួយសប្ដាហ៍ក្រោយមានការទាស់ទែងសម្ដីគ្នាជាមួយលោក Jim Acosta កាលពីសប្ដាហ៍មុនពាក់ព័ន្ធនឹងការសួរដេញដោលពីយុទ្ធនាការឃោសនារបស់លោកត្រាំ ដែលហៅជនអន្តោប្រវេសន៍ម៉ិកស៊ីកូថាជាក្រុមឈ្លានពាន៕
ចុចអាន ៖