ម៉ារីម៉ា បង្អួត​រូបរាង ពេល​ពពោះ​កូន​ទី ២

  • 2018-11-17 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង Marian Rivera (ម៉ារីម៉ា) បាន​បង្ហាញ​រូបរាង​កំពុង​ពពោះ​កូន​ទី​២​របស់​នាង ក្នុង​កម្មវិធី​មួយ។

បង្ហាញ​រូបរាង​លើក​នេះ​ដែរ ម៉ារីម៉ា​បាន​តុប​តែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត បង្ហាញ​រាង​ឲ្យ​​ឃើញ​កាន់​តែ​ច្បាស់ ខណៈ​ពោះ​របស់​នាង​កាន់​តែ​រីក​ធំ។ ទោះ​ជា​មាន​ទម្ងន់​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​រូប​សម្រស់​របស់​តារា​ល្បី​ប្រចាំ​ប្រទេស​ហ្វីលីពីន​រូប​នេះ នៅ​តែ​មិន​ប្រែប្រួល ថែម​ទាំង​រក្សា​ភាព​ស្រស់​ស្អាត​ដូច​ដើម។

ជាមួយ​គ្នា​នេះ​ដែរ ក្នុង​កិច្ច​សម្ភាស​មួយ តារា​សម្ដែង Dingdong ដែល​ជា​ស្វាមី​របស់ Marian នោះ​ ត្រូវ​បាន​ចោទ​សួរ​ពី​ភេទ​របស់​កូន​ទី ២ លោក។ តារា​ប្រុស​រូប​នេះ អាច​នឹង​ដឹង​ច្បាស់​ពី​ភេទ​កូន​​របស់​រួច​ទៅ​ហើយ គ្រាន់​តែ​លោក នៅ​រក្សា​ការ​សម្ងាត់​នេះ មិន​ទាន់​ដល់​ពេល​ដែល​ត្រូវ​បញ្ចេញ​ជា​សាធារណៈ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​គាំទ្រ​ជា​ច្រើន បាន​ដាក់​ការ​សង្ស័យ​ថា កូន​ទី​២​របស់​ គូ​ស្នេហ៍​តារា​​សម្ដែង​មួយ​គូ​នេះ អាច​ជា​កូន​ប្រុស៕

ប្រភព៖ Team Dantes   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី