ក្រោយជោគជ័យ ធី​ផត​ ជប់​លៀង​ខួប ១០ ឆ្នាំម្តងឱ្យដៃគូចែកចាយគ្រប់ខេត្តក្រុង

  • 2018-11-17 07:17:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន F&N Dairies (Thailand) Limited ដែល​ជា​ក្រុមហ៊ុន​ផលិត និង​លក់​ផលិតផល​ទឹក​ដោះគោ​ខាប់​ធី​ផ​ត និង​ទឹក​ដោះ គោ​ស្រស់​ធី​ផត​អ៊ិច​ស្ត្រា បាន​រៀបចំ​ពិធី​ជប់​លៀ​ង​អបអរ ធី​ផត គម្រប់​ខួប ១០ ឆ្នាំ ក្រោម​ពាក្យស្លោក “​ឆ្ពោះទៅរ​កភាពរីកចម្រើន​ជាមួយគ្នា​” ជូន​ដល់​ដៃគូ​ចែកចាយ​ទូទាំង​ប្រទេស​កម្ពុជា។

កម្មវិធី​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី ១៥ ​វិច្ឆិកា ២០១៨ នៅ​សណ្ឋាគារ សូ​ហ្វីតែ​ល ភ្នំពេញ ភូ​គី​ត្រា​។ កម្មវិធី​មាន​ការចូលរួម​ពី​ដៃ​គួ​ចែកចាយ​របស់​ធី​ផត​ទាំង​នៅ​ភ្នំ​ពេញ និង​បណ្តា​ខេត្ត​ទូ​ទាំង​ប្រទេស​។ អ្នកចូលរួម​ទាំង​អស់​សុទ្ធតែ​បាន​ភ្ល​ស់នូ​វ​ភេសជ្ជៈ​យ៉ាង​ឆ្ងា​ញ់ មាន​ តែ​បៃតង ផា​សិន​ទឹក​ដោះ​គោ និង strawberry ក្រឡុក ដែល​ផ្សំ​ឡើងពីទឹក​ដោះ​គោ​ខាប់​ធី​ផត និង​ទឹក​ដោះ​គោស្រ​ស់ធី​ផត​អ៊ិ​ស្ត្រា​។ កាន់តែ​ពិសេស​ធី​ផត​ក៏​បាន​បង្ហាញ​ពី​ផលិតផល​ថ្មី​របស់ខ្លួន​ គឺ​ទឹក​ដោះគោ​ទី​បច្របាច់​ថ្មី​ដែលមាន​ពីរ​រសជាតិ គឺ​រសជាតិ​ទឹក​ដោះ​គោ និង​រសជាតិ​សូកូឡា ដែល​មាន​រសជាតិ​ឆ្ងាញ់​ដាក់ ឱ្យ​ភ្លក់​ជាមួយ​នំ​ជាច្រើនមុខ​។

កំពូល​តារា​ចម្រៀង​គឺ ​លោក ​ព្រាប សុវត្ថិ ក៏​បាន​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​នៅក្នុង​កម្មវិធី​នេះ​ដែរ​។ ក្នុង​កម្មវិធី​នោះ​ដែ​រក៏មាន​ការចូលរួម​ពី អ្នក​តំណាង​ផលិតផល​ធី​ផត​គឺ​អ្នកនាង​យុគ ចិន្តា ដែល​អ្នកនាង​អញ្ជើញ​ជា​ភ្ញៀវ​កិត្ត​យស និង​ចែក​រំលែក​នូ​វ​រូប​ម​ន្ត​សម្ងាត់​របស់​បង្អែម Cheese cake ដ៏​ឆ្ញាញ់ ដែល​ផ្សំ​ពី​ទឹកដោះ​គោ​ខាប់​ធី​ផ​ត និង​ទឹក​ដោះ​គោស្រ​ស់ធី​ផត​អ៊ិ​ច​ស្ត្រា ថែមទាំង​ការ​ប្រើ​ទឹក​ដោះគោ​ទី​បច្របាច់​រសជាតិ​សូកូឡា​សម្រាប់​តុបតែង​ផងដែរ​។

ក្នុងឱកាស​នេះ​ផងដែរ ក្រុមហ៊ុន​ក៏បាន​ប្រកាស​នូ​វ​កម្មវិធី​មួយ​ដ៍​ធំ ​គឺ​ការចាប់​រង្វាន់​ផ្ដល់​សំ​ណា​ង​ដែល​មាន​ឈ្មោះ​ថា “​ធី​ផត​គម្រប់​ខួប ១០ ឆ្នាំ ចែក​លុយ ចែក​ឡាន មាន​បាន​គ្រប់​គ្នា សរុប​ច្រើនជាង ៣៥០ ០០០ ០០០ រៀល​” ។ សម្រាប់រ​ង្វាន់​ធំ​នៅ​វគ្គ​ផ្ដាច់​ព្រ័​ត្រ​នឹង​ទទួលបាន​រ​ថយ​ន្ត Mazda CX-5 ២០១៩ មួយគ្រឿង ងាយៗ​ដោយ​លោកអ្នក​គ្រាន់តែ​បំពេញ​ឈ្មោះ អាសយដ្ឋាន លើ​សម្បក​ផលិតផល​ធី​ផត​ទឹក​ដោះគោ​ខាប់ ឬ ទឹកដោះគោ​ស្រស់​ធី​ផត​អ៊ិច​ស្ត្រា ដាក់​ក្នុង​ធុង​ឆ្នោត​ដែល​នៅ​ជិត​បំផុត​ចាប់​ពីថ្ងៃ​ជូន​ដំ​ណឹ​ង​នេះ រហូតដល់​ថ្ងៃទី​ ០១ មិថុនា ២០១៩ ។

សម្រាប់​ព័ត៌មានបន្ថែម 099 211 311 ឬ​ទៅកាន់ ​Facebook Page: FN.CambodiaOfficialPage

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម