ទស្សនា​ទិដ្ឋភាព​ក្នុង​រាជវាំង​ដ៏​ប្រណីត ដែល Nick Jonas ជួល​សម្រាប់​ពិធី​រៀបការ​របស់​លោក

  • 2018-11-17 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ដល់ ២​ សប្ដាហ៍​ទៀត​នោះ​ទេ តារា​ចម្រៀង Nick Jonas និង​តារា​សម្ដែង Priyanka Chopra នឹង​ត្រូវ​ប្រារព្ធ​ពិធី​អាពាហ៍ពិពាហ៍​របស់​ពួកគេ​តាម​បែប​ប្រពៃណី​នៃ​ប្រទេស​ឥណ្ឌា។

ជាមួយ​ពិធី​ដ៏​មាន​ន័យ​សម្រាប់​ជីវិត​របស់​ពួកគេ​នេះ ប្រាកដ​ណាស់​តារា​ល្បី​ទាំង​២​រូប​នេះ បាន​សម្រេច​ចិត្ត​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ពិធី​រៀបការ​របស់​ពួកគេ​មាន​ភាព​អធិកអធម។ ចំពោះ​ទីតាំង​ប្រារព្ធ​ពិធី Nick Jonas បាន​ជួល​រាជវាំង​ដ៏​ប្រណីត​មួយ​ប្រចាំ​ប្រទេស​ឥណ្ឌា ក្នុង​តម្លៃ ៦ម៉ឺន​ដុល្លារ​ក្នុង​មួយ​យប់។ រាជវាំង​នោះ​ដែរ មាន​ឈ្មោះ​ថា Umaid Bhawan ដែល​មាន​បម្រើ​សេវាកម្ម​ជា​ច្រើន ក្នុង​នោះ​មាន​ដូច​ជា សេវាកម្ម​បម្រើ​ភ្ញៀវ តុប​តែង​ទីតាំង រួម​ជាមួយ​នឹង​សេវាកម្ម​ម៉ាស្សា​សម្រាប់​គូ​ស្នេហ៍​ថ្មីថ្មោង​មួយ​គូ​នេះ​ផង​ដែរ៕

ចង់​ដឹង​ទិដ្ឋភាព​ក្នុង​រាជវាំង​នោះ ស្រស់​ស្អាត​យ៉ាង​ណា​នោះ ទស្សនា​ខាង​ក្រោម​នេះ៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា