សុខ​ ធី​ បន្ត​ចាញ់​​ខ្លា​ចាស់​ថៃ Lerdsila នៅសង្វៀនកំពូល ONE

  • 2018-11-17 14:52:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​គុន​ខ្មែរ​វ័យ​ក្មេង​ សុខ​ ធី​ មិន​អាច​ស្វែង​រក​ជ័យជម្នះ​លើ​អ្នក​ប្រដាល់​ខ្លាចាស់​របស់​ថៃ​ Lerdsila ​ សង្វៀន​​ One Championship បាន​ឡើយ​សម្រាប់​ការ​ប្រកួត​ឡើង​​លើក​ទី​២​ នា​ទីក្រុង​ហ្សាការតា​ ប្រទេស​ឥណ្ឌូណេស៊ី។

រូបភាពកាលប្រកួតនៅម៉ាកាវ

កីឡាករ​វ័យ​២០​ឆ្នាំ​របស់​កម្ពុជា​ សុខ ធី ធ្លាប់ត្រូវ​ចៅក្រម​​កាត់​សេចក្តី​ឲ្យចាញ់​ Lerdsila ទាំង​ចម្រូង​ចម្រាស់ម្ដងរួចមកហើយ​ក្នុង​ការ​ប្រកួត​កាល​ពី​ខែ​មិថុនា​នៅ​ទីក្រុង​ម៉ាកាវ​ ប្រទេស​ចិន។ កាលណោះ​មាន​ការ​តវ៉ា​​ទៅ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ ប៉ុន្តែ​មិន​អាច​កែប្រែ​លទ្ធផល​បាន​​​ឡើយ ដូច្នេះ​​​ ONE សង​ជំងឺចិត្ត​ដល់​កីឡាករ​កម្ពុជា​ចំនួន​៥​ពាន់​ដុល្លារ និង​រៀប​ចំ​ឲ្យ​ប្រកួត​ឡើង​វិញ​​នេះ។

កាលពីប្រកួតនៅម៉ាកាវគឺវាយលើសង្វៀនប្រដាល់សេរី ប៉ុន្តែប្រកួតនៅឥណ្ឌូណេស៊ីគឺកីឡាករទាំងពីរវាយក្នុងទ្រុង MMA តែម្ដង។ គួរ​បញ្ជាក់​ថា​ទោះ​មាន​វ័យ​ក្មេង​តែ​សុខ ធី​ធ្លាប់​ប្រកួត​បាន​​រហូត​ ២៧០លើក​ ឈ្នះ​២២១​លើក​ ចាញ់​៣៧ និង​ស្មើ​១២​៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម