ស្រលាញ់ទប់ចិត្តមិនបាន ក្រោយពីឃើញការលូតលាស់ទារកកំប្រុកអនាថា
- 2018-11-18 03:23:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រលាញ់ទប់ចិត្តមិនបាន ក្រោយពីឃើញការលូតលាស់ទារកកំប្រុកអនាថា
ចន្លោះមិនឃើញ
ថ្ងៃមួយបុរសម្នាក់បានប្រទះសំបុកកំប្រុកនៅលើគ្រែរបស់លោករួមនឹងសណ្តែកដី និង សំបុកដែលមានកូនកំប្រុក២ទើបតែកើតដែលមេវាទុកចោល។
លោកបានហៅ អ្នកស្តារនីតិសម្បទាសត្វព្រៃគឺ Christina និង Michael ដើម្បីឲ្យជួយមើលថែទារកអនាថាទាំង២នេះ។
ជាអកុសលទារកមួយក្នុងចំណោមពួកវាបានស្លាប់ ក្រោយមក Christina និង Michael បានសម្រេចថាគេនឹងចិញ្ចឹមទារកកំប្រុកដែលនៅសល់ ព្រោះវាមិនអាចរស់ដោយខ្លួនឯងបានទេ។
ទារកកំប្រុកដែលមានឈ្មោះថា Thumbelina ពិសេសដោយសារនាងបានកើតខុសរដូវ ពោលគឺខុសពីរដូវដែលកំប្រុកទូទៅត្រូវកើត។ ដោយសារ Thumbelina ធំដឹងក្តីតែម្នាក់ឯងគ្មានទំនាក់ទំនងជាមួយកំប្រុកទូទៅ។
ខុសពីកំប្រុកទូទៅ Thumbelina មិនចូលចិត្តហក់ មិនចូលចិត្តឡើងដូចកំប្រុកផ្សេងឡើយ។ នាងដើរជំនួសការរត់ និង អង្គុយជំនួសការឡើងទុំ។
បើទោះជាឪពុកម្តាយចិញ្ចឹមរបស់ Thumbelina ណែនាំនាងឲ្យស្គាល់កំប្រុកដូចគ្នា ក៏នាងមិនចាប់អារម្មណ៍ដែរ។ ពួកគេនិយាយថា "ខ្ញុំមិនដឹងថារាល់ថ្ងៃហ្នឹងនាងគិតថាខ្លួនជាអ្វីឲ្យប្រាកដទេ ប៉ុន្តែឥរិយាបថគ្មានកន្លែងណាថាខ្លួនគេជាកំប្រុកឡើយ"។
ឪពុកម្តាយចិញ្ចឹមរបស់ Thumbelina និយាយថារាល់ថ្ងៃនាងចូលចិត្តស្ករគ្រាប់សណ្តែកបារាំង ចូលចិត្តបន្លែ និង ផ្លែប៊័រ ហើយនាងស្អប់ដើរលេងខាងក្រៅ ស្អប់អាកាសធាតុត្រជាក់ ស្អប់កំប្រុកដទៃ និង ស្អប់ម៉ាស៊ីនបូមធូលី។
សូមទស្សនារូបភាពនៃការវិវត្តន៍របស់សត្វកំប្រុកដ៏គួរឲ្យស្រលាញ់មួយនេះ៖