អាណោចអាធ័មណាស់! ភ្លើងឆេះព្រៃនៅរដ្ឋ California អ្នកបាត់ខ្លួនកើនដល់ជាង ១ពាន់នាក់ហើយ

  • 2018-11-18 03:03:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជាង ១ពាន់​នាក់​ហើយ​ដែល​បាន​បាត់ខ្លួន នៅ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ California សហរដ្ឋអាមេរិក នៅ​ក្នុង​សប្ដាហ៍​ទី២​នៃ​ហេតុការណ៍​នេះ។ ចំណែក​ឯ​ចំនួន​អ្នក​ស្លាប់​វិញ​បាន​កើន​ឡើង​ដល់ ៧៤នាក់ គិត​ចាប់​ពី​ថ្ងៃ​ទី០៨ វិច្ឆិកា ឆ្នាំ២០១៨ នៅ​តំបន់ Northern California។

ចំនួន​មនុស្ស​កំពុង​បាត់​ខ្លួន​សរុប គឺ ១ ០១១នាក់ ប៉ុន្តែ​ចំនួន​នេះ​អាច​នឹង​ផ្លាស់ប្តូរ នៅ​ពេល​អាជ្ញាធរ​ទទួល​បាន​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ពួក​គេ។

គួរ​បញ្ជាក់​ថា ភ្លើង​ឆេះ​ព្រៃ​ខាង​លើ​ត្រង់​តំបន់ Camp Fire ឥឡូវ​នេះ បាន​ជាប់​ជា​ភ្លើង​ឆេះ​ព្រៃ​មរណៈ និង​បំផ្លិចបំផ្លាញ​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​រដ្ឋ California ដោយ​បាន​បំផ្លាញ​ផ្ទះ​ចំនួន ៩ ៨០០ខ្នង ខណៈ​ឆេះ​រាល​ដាល​លើ​ផ្ទៃ​ដី ៥៩០ គីឡូម៉ែត្រ​ការ៉េ៕

ចុច​អាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង