​យុទ្ធនាការ "ភ្នំពេញស្អាត" ធ្វើយ៉ាងណាឲ្យពលរដ្ឋផ្លាស់ប្ដូរឥរិយាបថ ចេះចោលសំរាមបានត្រឹមត្រូវ

  • 2018-11-18 03:35:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី SAAT monologue ដែលជាកម្មវិធីថ្មីមួយនៅក្នុងចំណោមកម្មវិធីទាំង ៩ របស់យុទ្ធនាការភ្នំពេញស្អាត បាន​រៀប​ចំ​ឡើង​កាល​ពីថ្ងៃទី​១៧ ​វិច្ឆិកា​ ឆ្នាំ២០១៨ នៅ​សាកលវិទ្យាល័យ​អន្តរជាតិ​ ប៊ែលធី។​ នេះ​ជា​កម្មវិធីវោហាសព្ទសាធារណៈ ដែល​មានការចូលរួមពីសំណាក់វាគ្មិនកិត្តិយសមកពីស្ថាប័នផ្សេងៗគ្នា ក៏ដូចជាមានការចូលរួមពី តារាចម្រៀង original song Sam Rocker-សេម រ៉ក់ខ័រ និងយុវជនស្ម័គ្រចិត្តជាច្រើនរូប ដើម្បី​ចែករំលែកបទពិសោធន៍ល្អៗស្ដីពីការគ្រប់គ្រងសំរាមអោយបានត្រឹមត្រូវ។

គោល​បំណង​ដ៏​សំខាន់​នៅ​ក្នុង​យុទ្ធនាការ​នេះ គឺ​សំរាម​មិនមែន​ជា​របស់​នរណា​ម្នាក់ ពោល​គឺ​វា​កើត​ចេញ​ពី​យើង​ទាំង​អស់​គ្នា ដែល​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ចំណែក​ទទួល​ខុសត្រូវ​រួម​គ្នា ក្នុង​ទិសដៅ​រួមគ្នា គឺ​ «ស្អាត» បាន​ន័យ​ថា គ្មាន​សំរាម​ពាស​វាស​ពាសកាល។ យុទ្ធនាការ​ភ្នំពេញ​ស្អាត នឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​ផ្លាស់​ប្ដូរ​ឥរិយាបថ របស់​ប្រជាពលរដ្ឋ ឲ្យ​ចេះ​គ្រប់គ្រង​កាក​សំណល់ ក្នុង​ប្រទេស​កម្ពុជា​ ជា​ពិសេស​គឺ​ រាជធានី​ភ្នំពេញ ក្រោម​ពាក្យ​ស្លោក៖ «សំរាម​មិន​ធ្លាក់​ដល់​ដី ភ្នំពេញ​កាន់​តែ​ប្រពៃ»។ សូមចូលតាមរយៈចុច Like page ភ្នំពេញស្អាត Phnom Penh Saat

គូួរបន្ថែមថា យុទ្ធនាការ​ភ្នំពេញ​ស្អាត ​បាន​ធ្វើ​នៅ​រៀងរាល់​ឆ្នាំ​ ក្នុង​អំឡុង​ខែ​វិច្ឆិកា ដែល​យុទ្ធនាការ​នេះ បាន​ប្រសិទ្ធ​នាម​ថា «ខែស្អាត»។ ហើយ​នេះ​គឺ​ជា​ឆ្នាំ​ទី​២​ហើយ នៃ​យុទ្ធនាការ​ភ្នំពេញ​ស្អាត ដែល​នឹង​ប្រព្រឹត្តិ​ឡើង​ពេញ​មួយ​ខែ​វិច្ឆិកា​តែ​ម្ដង ត្រូវ​បាន​អនុវត្ត​ដោយ​ស្ម័គ្រ​ចិត្ត ដោយ​មាន​ការ​ចូលរួម​ពី «យុវជន​សុឆន្ទៈ​ស្អាត» ចំនួន​២០០​នាក់។

អ្នក​ទាំង​២០០​នាក់​នោះ គឺ​ជា​អ្នក​នាំសារ​របស់​យុទ្ធនាការ និង​បំពេញ​ការបារ​ស្ម័គ្រ​ចិត្ត ដោយ​យោង​ទៅ​តាម​ផែន​ការ​សកម្មភាព ៩​ធំៗ​រួម​មាន៖ ការ​អប់រំ​ផ្សព្វផ្សាយ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​ទាំង និង​ឯកជន​ចំនួន ៣៤​កន្លែង, វេទិកា​វោហារ​សព្ទ​ជា​សាធារណៈ, ការ​បំផុស​យុទ្ធនាការ​តាម​រយៈ Social media Challenge «ផ្ទះ​ខ្ញុំ​ស្អាត ភ្នំពេញ​ស្អាត», ការ​បង្កើត​កម្មវិធី​ប្រកួត​ប្រជែង​វីដេអូអប់រំ​​ខ្លី, ការ​ផ្សព្វផ្សាយ​តាម​រយៈ​ការ​បិទ​ស្ទីគ័រ​ «ស្អាត» និង​ជំរុញ​ការទទួល​យក​ទស្សមាទាន »ស្អាត» ឲ្យ​បាន​ទូលំទូលាយ, បន្ត​ការ​ផ្សព្វផ្សាយ​បទ​ចម្រៀង​ភ្នំពេញ​ស្អាត និង​ឃ្លីប​វីដេអូ​តុក្កតា​ខ្លី​អប់រំ​ពីការ​ថែ​រក្សា​អនាម័យ​ទីក្រុង តាម​រយៈ​ការផ្សព្វផ្សាយ​តាម​ទូរទស្សន៍ និង​បណ្ដាញ​សារព័ត៌មាន​។ល។

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម