ផ្ទះ​ Anthony Hopkins មិន​ខូចខាត​សូម្បី​បន្តិច ក្រោយ​គ្រោះ​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ កាលីហ្វ័រញ៉ា

  • 2018-11-18 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រោះ​ភ្លើង​ឆេះ​ព្រៃ​ដ៏​សាហាវ ដែល​បាន​លេប​ត្របាក់​ដី​ជា​ច្រើន​ហិតា​ក្នុង​រដ្ឋ កាលីហ្វ័រញ៉ា​នោះ បាន​រំលង​ផ្ទះ​ដ៏​ធំ​ស្កឹមស្កៃ​របស់​តារា​សម្ដែង​ Anthony Hopkins ខណៈ​ផ្ទះ​របស់​អ្នក​ជិត​ខាង​លោក ត្រូវ​បាន​បំផ្លាញ​ខ្ទេចខ្ទី។

​កាល​ពី​សប្ដាហ៍​មុន​នេះ ផ្ទះ​របស់​អ្នក​ជិត​ខាង​តារា​សម្ដែង Anthony Hopkins ត្រូវ​បាន​អណ្ដាត​ភ្លើង​លេប​ត្របាក់​ខ្ទេចខ្ទី​គ្មាន​សល់ រួម​ទាំង​បាន​សម្លាប់​ជីវិត​មនុស្ស​ចំនួន ៣ នាក់ និង​បំផ្លាញ​ផ្ទៃ​ដី​នៅ​ទី​នោះ​ច្រើន​ជាង ៣ ម៉ឺន​ហិតាថែមទៀតផង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អាច​ថា​ជា​សំណាង​ល្អ​លើស​គេ ផ្ទះ​ដ៏​ធំ​ស្កឹមស្កៃ​របស់​តារា​សម្ដែង​រូប​នេះ បែរ​ជា​គ្មាន​ប៉ះពាល់​អ្វី​ទាំង​អស់។ ទ្រព្យ​សម្បត្តិ​របស់​លោក​ទាំង​ប៉ុន្មាន នៅ​តែ​រក្សា​ភាព​ដូច​ដើម​ដដែល ខណៈ​ផ្ទះ​របស់​តារា​ល្បី​ៗ​មួយ​ចំនួន​ទៀត​ដូច​ជា Robin Thicke, Lady Gaga និង Miley Cyrus ជា​ដើម គឺ​គ្មាន​សំណាង និង​សុទ្ធ​តែ​ត្រូវ​ភ្លើង​ឆេះ​បាត់​បង់​អស់​គ្មាន​សល់៕

ប្រភព៖ 9gag   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម