ចោម ច័ន្ទ មានទីផ្សារថតស្ប៉ត២ប្រទេសបាត់ ក្រោយបង្ហាញមុខកែកុនជិតដូចតុក្កតា

  • 2018-11-18 05:52:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បង្ហាញ​​មុខ​មាត់​កែកុន​ជិត​ដូច​តុក្កតា​មែន​ទែន​ឥឡូវ​ ចោម ច័ន្ទ មាន​​ក្រុម​ហ៊ុន​មួយ​ចំនួន​ទាក់​ទង​ឲ្យ​នាង​ ចេញ​ទៅ​ថត​ស្ប៉ត​​នៅ​ក្រៅ​ប្រទេស​​ក្នុង​ពេល​ឆាប់​ៗ​នេះ។

ចោម ច័ន្ទ ថា​ឥឡូវ​នេះ​​​កំពុង​តែ​​មាន​​​ក្រុម​ហ៊ុន​​មួយ​ចំនួន​នៅ​​កម្ពុជា​​​បាន​ទាក់​ទង​​នាង​ ឲ្យ​ទៅ​ថត​ស្ប៉ត​នៅ​ប្រទេស​​ ញូហ្សឺឡែន និង​ឥណ្ឌា ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​។ ឯ​​ថ្ងៃ​ចេញ​ដំណើរ​ ឬ ថត​ស្ប៉ត​អ្វី​នោះ​​​បង​ស្រី ដេនី ក្វាន់ សុំ​លាក់​សិន​ព្រោះ​នេះ​គឺ​ជា​រឿង​​សម្ងាត់​រវាង​នាង និង​ក្រុម​ហ៊ុន។

​“បង​អត់​ទាន់​អាច​​ប្រាប់​បាន​ទេ​អូន​ចំពោះ​តម្លៃ​ខ្លួន​ថត​ស្ប៉ត​​ទាំង​ពីរ​ប្រទេស​ហ្នឹង ព្រោះ​ខាង​ក្រុម​ហ៊ុន​គេ​សុំ​អត់​ឲ្យ​យើង​និយាយ។ គ្រាន់​តែ​ដឹង​ថា​​ ខាង​ក្រុម​ហ៊ុន​ឲ្យ​តម្លៃ​ថ្លៃ​​ខ្ពស់​គួរ​សម​ដែល​បង​អាច​ទទួល​យក​បាន"។ ចោម ច័ន្ទ និយាយ។

នេះ​មិន​មែន​ជា​លើក​ទី១​ទេ​ដែល​ ចោម ច័ន្ទ ត្រូវ​បាន​ក្រុម​ហ៊ុន​ទាក់​ទង​ឲ្យ​ថត​ស្ប៉ត កាល​ពី​​ប៉ុន្មាន​​ថ្ងៃ​មុន​នាង ក៏​បាន​ថត​ស្ប៉ត​ក្នុង​ឈុត​ហែល​ទឹក​នៅ​កំពង់សោម ឲ្យ​ទស្សនាវដ្ដី​មួយ​​រយៈ​ពេល​២​ថ្ងៃ​ដោយ​ទទួល​បាន​តម្លៃ​ខ្លួន​ ១៨ ០០០ ដុល្លារ​អាមេរិក(មួយ​ពាន់​ប្រាំ​បី​រយ​ដុល្លារ​អាមេរិក)៕

រូបថត៖ផ្ដល់ឲ្យដោយ ចោម ច័ន្ទ

អត្ថបទ៖ ឆុង ស៊ីណាន