ក្មេងប្រុស ធុច សាលីក បង្ហើបក្តីស្រមៃដែលខ្លួនចង់ធ្វើនាថ្ងៃអនាគត (មានវីដេអូ)

  • 2018-11-19 04:07:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស ធុច សាលីក ដែល​តែង​តែ​ដើរ​លក់​វត្ថុ​អនុស្សាវរីយ​នៅ​ប្រាសាទ​តាព្រហ្ម បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ក្នុង​ប្រទេស​កម្ពុជា និង​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី ក្រោយ​អ្នកទេសចរ​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ថត​វីដេអូ​គេ​បង្ហាញ​សមត្ថភាព​និយាយ​ភាសា​បរទេស ១៦ភាសា។

ក្មេង​ប្រុស ធុច សាលីក

ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​កាសែត​ល្បី Channel News Asia ក្មេង​ប្រុស សាលីក បាន​បង្ហើប​ពី​ក្ដី​ស្រមៃ​ដែល​ខ្លួន​ចង់​ធ្វើ​នា​ថ្ងៃ​អនាគត។ ក្មេង​ប្រុស​វ័យ​១៤ឆ្នាំ​រូប​នេះ បាន​ប្រាប់​កាសែត​ខាង​លើ​ថា ខ្លួន​ចង់​ក្លាយ​ជា​មគ្គុទ្ទេសក៍​ទេសចរ​នៅ​ពេល​រៀន​ចប់ ដូច្នេះ​គេ​អាច​ស្គាល់​ប្រាសាទ និង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជា​ច្រើន​ទៀត។

គួរ​រំលឹក​ឲ្យ​ដឹង​ដែរ​ថា ក្មេង​ប្រុស សាលីក កំពុង​ទទួល​បាន​ការ​អញ្ជើញ​ឲ្យ​ទៅ​ប្រទេស​ចិន ដើម្បី​ធ្វើ​បទសម្ភាសន៍ និង​បង្ហាញ​ពី​សំឡេង​ស្រែក​ច្រៀង​របស់​ខ្លួន ហើយ​ក៏​មាន​ឱកាស​ក្លាយ​ជា​តារា​ចម្រៀង​នៅ​ទី​នោះ​ផង​ដែរ៕

ស្តាប់​ក្មេង​ប្រុស សាលីក​ រាប់​លេខ​ទាំង ១៦​ ភាសា

ចុចអាន៖

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ សេង ឡុង