ក្រុម​ទាញ​ព្រ័ត្រ​ក្រសួង​ការពារ​ជាតិ​ ប្រមូល​ពាន​ជើងឯក​រាជធានី ទាំង​ស្រី​ និង​ប្រុស​

  • 2018-11-19 06:36:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ទាញ​ព្រ័ត្រ​មក​ពី​ក្រសួង​ការពារ​ជាតិ​បង្ហាញ​សមត្ថភាព​មិន​ធម្មតា​ ក្រសោប​យក​ពាន​ជើង​ឯក​ទាំង​ផ្នែក​នារី ​និង​បុរស​នា​ការ​ប្រកួត​ជើង​ឯក​ភូមិភាគ​រាជធានី​ភ្នំពេញ​ម្សិលមិញ​នេះ។​

ទិដ្ឋភាពម្សិលមិញ

អ្នក​ស្រី​ ឌុច​ សោភ័ណ្ឌ​ គ្រូ​បង្វឹក​ក្រុម​ទាញ​ព្រ័ត្រ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ មាន​ការ​លំបាក​ខ្លាំង​ដែរ​ ទម្រាំ​អាច​យក​ឈ្នះ​ពាន​រង្វាន់​ជើងឯក​ភូមិភាគ​រាជធានី​នេះ​បាន។​ កត្តា​ដែល​លំបាក​ទាំង​នោះ​រួម​មាន​ពេល​វេលា​ហ្វឹកហាត់​បាន​តិចតួច​ កីឡាករ​ចាស់​ៗ​មួយ​ចំនួន​មាន​ការ​រវល់​ច្រើន​ ជ្រើសរើស​កីឡាករ​ថ្មី​ និង​ត្រូវ​បង្ហាត់បង្ហាញ​ច្រើន។​

ក្រុមក្រសួងការពារជាតិ
ក្រុមក្រសួងការពារជាតិ

គ្រូ​បង្វឹក​ខាង​លើ​នេះ​បន្ថែម​ថា​ ខាង​ក្រុម​ក្រសួង​មហាផ្ទៃ​ភាគ​ច្រើន​ជា​កីឡាករ​ផ្ទាល់​ គេ​បាន​ហ្វឹកហាត់​ជាប់​លាប់​ជាង​ក្រុម​ខ្លួន​ និង​មាន​កម្លាំង​ថែម​ទៀត​ផង។​ ការ​ដែល​ទទួល​បាន​ជ័យជម្នះ​ទាំង​ផ្នែក​បុរស​ និង​នារី​ នេះ​ក៏​ដោយ​សារ​ការ​ខំប្រឹង​អស់​ពី​សមត្ថភាព​ រួម​ផ្សំ​ទាំង​ការ​ប្រើប្រាស់​តិចនិក​ បច្ចេកទេស​ល្អ​ផង​នោះ​ទើប​អាច​ឈ្នះ​បែប​នេះ។​

ក្រុមក្រសួងការពារជាតិ

រំលឹក​ដែរ​សហព័ន្ធ​ទាញ​ព្រ័ត្រ​កម្ពុជា​ បាន​រៀបចំ​ការ​ប្រកួត​ជើងឯក​ភូមិភាគ​រាជធានី​ ជា​លើកទី២​នៅ​ឯក​ទឹកដី​ខណ្ឌ​ជ្រោយចង្វា​ រយៈពេល​២ថ្ងៃ​ បាន​បញ្ចប់​ទៅ​ហើយ​នា​ពេល​ម្សិលមិញ​នេះ។​ ក្រុម​បុរស​ លេខ១​ ក្រសួង​ការពារ​ជាតិ​ ក្រុម​លេខ២​ ក្រសួង​មហាផ្ទៃ​ និង​លេខ៣​ អង្គការ​មិត្តសម្លាញ់។​ ចំណែក​ផ្នែក​នារី​ លេខ​១​ ក្រសួង​ការពារ​ជាតិ​ ក្រុម​លេខ២​ ក្រសួង​មហាផ្ទៃ​ និង​លេខ៣​ អង្គការ​មិត្ត​សម្លាញ់៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​