ល្អសើច! Jackson និង​ BamBam ចាញ់បោកមិត្តរួមក្រុមរហូត​ត្រូវ​រត់ដេញតាមរថភ្លើង

  • 2018-11-19 05:08:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ GOT7 បាន​បង្ក​ឲ្យ​អ្នក​ទស្សនា​ផ្ទុះ​សំណើច​គ្រប់​គ្នា​ ពេល​សមាជិក​ទាំង​អស់​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ "Hard Carry 2”។ អ្នកដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​មិន​អាច​ទប់​សំណើច​បាន​នោះ​គឺ​ Jackson និង​ BamBam សមាជិក​ក្រមើចក្រមើម​ប្រចាំ​ក្រុម ដែល​ត្រូវ​នៅ​រត់​តាម​រត់​ភ្លើង​ចេញ​ចោល។

ក្នុង​ភាគ​មួយ​នៃ​ កម្មវិធី​ "Harry Carry2” GOT7 បាន​នាំ​គ្នា​ប៉ាវ (ក្ដាប់​ លា កន្ត្រៃ) ពេល​ធ្វើដំណើរលើរថភ្លើង។ ២​នាក់​ក្នុង​ចំណោម​សមាជិក​ទាំង​ ៧​គឺ​ Jackson និង​ BamBam ត្រៀមខ្លួនជាស្រេចដើម្បីប៉ាវ​ឲ្យឈ្នះ ស្របពេល​ Jinyoung, Mark, Youngjae, JB និង​ Yugeum រៀបគម្រោង​រួច​ហើយ​ ដើម្បី​ធ្វើ​បាប​អ្នក​ទាំង​ ២។

បន្ទាប់​មក​ Jackson និង​ BamBam ក៏​បាន​ឈាន​ជើង​ចេញ​ពី​រថភ្លើង​ ដើម្បីប្រកួត​គ្នាប៉ាវ​ ហើយ​ចុង​ក្រោយ​អ្នក​ឈ្នះ​គឺ BamBam។ ក្រោយ​ដឹង​ខ្លួន​ឈ្នះ​ភ្លាម​ BamBam រៀប​នឹង​ចូល​ក្នុង​រថភ្លើង​វិញ​ហើយ តែ Jackson បាន​ចាប់​ជាប់ និង​បញ្ចុះបញ្ចូល​ថា​ចង់​ជិះ​រថភ្លើង​ជាមួយ​គ្នា​វិញ។

ប៉ុន្តែ​អ្វី​ៗ​ហួស​ពី​ការ​ស្មាន​ ​ទ្វា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ររថភ្លើង​ស្រាប់​តែ​បិទ ធ្វើ​ឲ្យ​អ្នក​ទាំង​ ២​នៅ​ឆ្លេឆ្លា​ពេញ​នោះ។ Jackson និង​ BamBam ស្រែក​ដាក់​អ្នក​ទាំង​ ៥​ខាង​ក្នុង​ថា៖ "ចាំមើល​ខ្ញុំ​លែង​ជឿ​អ្នក​ទាំង​អស់​គ្នាហើយ លែងរហូត”។ ស្របពេល​ជាមួយ​គ្នា​ BamBam ឯណេះវិញ​សើច​ហួស​ចិត្ត។

ទស្សនា​វីដេអូ​ដូច​ខាង​ក្រោម៖

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី