សឿយ វិសាល ថា ក្រោម​ការ​​បង្វឹក​របស់​ Honda លើក​នេះ​មាន​ភាព​ប្រសើរ​ជាង​មុន

  • 2018-11-19 06:43:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ​​ឆ្នើម​របស់​កម្ពុជា សឿយ វិសាល បាន​អះអាង​ក្នុង​សន្និសីទ​កាសែត​មុន​នេះ​ថា ​​ក្រោម​ការ​ដឹក​នាំ​របស់​ Honda លើក​នេះ​មាន​ភាព​ល្អ​ប្រសើរ​ជាង​​លើក​មុន​។

សឿយ វិសាល

ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លើក​នេះ​បាន​ឲ្យ​ដឹង​ថា កម្ពុជា​ហាក់​ល្អ​ជាង​កាល​លេង​​ជា​មួយ​ម៉ាឡេស៊ី​ ដែល​​ពេល​នោះ​គឺ​ Honda ទើប​តែ​បាន​បង្វឹក​លើក​ទី​១។ ​ដោយ​ឡែក​សម្រាប់​ការ​បង្វឹក​របស់​ Honda លើក​​ទី​២​នេះ​វិញ​​កីឡាករ​ទាំង​អស់​ហាក់​ល្អ​ប្រសើរ​ជាង​មុន។

ទោះ​ជា​យល់​បែប​នេះ​ក្ដី​ក្នុង​ការ​លេង​តទល់​ជា​មួយ​ឡាវ​ស្អែក​នេះ​រូប​គេ​​គិត​ថា មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ពី​ព្រោះ​​ដៃ​គូ​មួយ​នេះ​ក៏​មិន​អន់​ដែរ។ ​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា វិសាល សន្យា​តំណាង​ក្រុម​កម្ពុជា​ទាំង​មូល​​ នឹង​ប្រឹងប្រែង​ឲ្យ​អស់​សមត្ថភាព ដើម្បី​ស្វែង​រក​លទ្ធផល​ល្អ​ជូន​ជាតិ។

កម្ពុជា នឹង​ធ្វើ​ការ​ប្រកួត​ទី​៣ របស់​​ខ្លួន​ជា​មួយ​​ឡាវ​នា​ថ្ងៃ​ស្អែក​វេលា​ម៉ោង ៦:៣០ នាទី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​ជំនួប​សន្សំ​ពិន្ទុ​​ក្នុង​ពូល A ៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​