គ្រូ​បង្វឹក​ឡាវ​​​ថា​ ​ទម្រង់​លេង​​កម្ពុជា​ថ្មី​ពិបាក​សន្និដ្ឋាន​

  • 2018-11-19 07:53:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក V.Sundram Moothy គ្រូ​បង្វឹក​របស់​ឡាវ​​មើល​ឃើញ​ទម្រង់​លេង​របស់​កម្ពុជា​ថ្មី​ និង​ប្លែក​ដែល​ធ្វើ​ឲ្យ​លោក​ពិបាក​សន្និដ្ឋាន​​អាច​ធ្វើ​បាន​ល្អ​ឬ​អត់​ក្នុង​ការ​ប្រកួត​ស្អែក​នេះ​ ក្នុង​ការ​ប្រកួត​ទី​៣ ក្នុង​ពូល A នៃ​ព្រឹត្តិការណ៍​ AFF Suzuki Cup 2018។

លោក V.Sundram Moothy

​គ្រូ​បង្វឹក​សញ្ជាតិ​សិង្ហបុរី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា កម្ពុជា​មាន​គ្រូ​បង្វឹក​ថ្មី ទម្រង់​លេង​ក៏​ថ្មី​ ដែល​នេះ​​ធ្វើ​ឲ្យ​ពិបាក​សន្និដ្ឋាន​ ក្នុង​សង្ឃឹម​យក​ឈ្នះ​កម្ពុជា​យ៉ាង​ណា។ ​ប៉ុន្តែ​ទោះ​បី​ឡាវ​បាន​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​នេះ​ហើយ​ក្ដី ​លោក​ជឿ​ថា កូន​ក្រុម​របស់​ខ្លួន ​នឹង​​លេង​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត។

លោក​បាន​បន្ថែម​ថា ​បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ​ ដើម្បី​លេង​ទល់​កម្ពុជា។ ក្រុម​ទាំង​ពីរ​មិន​ទាន់​រក​បាន ពិន្ទុ​ដូច​គ្នា​ ក្នុង​ពីរ​ប្រកួត​កន្លង​មក​របស់​កម្ពុជា​ចាញ់ ម៉ាឡេស៊ី ១-០ និង​ចាញ់​មីយ៉ាន់ម៉ា ៤-១។ ​ស្រប​ពេល​​ក្រុម​​ឡាវ​​ចាញ់​ទាំង​បី​លើក​​គឺ​ចាញ់ វៀតណាម ៣-០ ចាញ់ ​មីយ៉ាន់ម៉ា ៣-១ និង​ចាញ់ ម៉ាឡេស៊ី ៣-១ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី