ការ​ពិត​និង​អាថ៌កំបាំង ៨ យ៉ាង​ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង​ពី​លោក Mark Zuckerberg

  • 2018-11-21 00:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​ក្នុង​វ័យ ៣២ ឆ្នាំ​នាយក​ប្រតិបត្តិ​លោក Mark Zuckerberg បាន​ជោគជ័យ​យ៉ាង​ធំធេង​តាម​រយៈ​ការ​បង្កើត​បណ្តាញ​សង្គម​យក្ស Facebook និង​សេវាកម្ម​កម្សាន្ត​ជា​ច្រើន​ទៀត។ នាម​ជា​បុគ្គល​ដ៏​អស្ចារ្យ​មួយ​រូប នៅ​ពី​ក្រោយ​អតីតកាល​របស់​បុរស​សញ្ជាតិ​អាមេរិក​រូប​នេះ ក៏​មាន​រឿង​ជា​ច្រើន​ដែល​អ្នក​គាំទ្រ​នៅ​មិន​ទាន់​បាន​ដឹង។

១.លោក​ប៊ិះ​តែ​ទៅ​បម្រើ​ការ​នៅ Microsoft:

អំឡុង​សិក្សា​នៅ​វិទ្យាល័យ​លោក​ក៏​ជា​អ្នក​ចូលរួម​បង្កើត​កម្មវិធី​ក្បាល​ចាក់​ MP3 ឲ្យ​ឈ្មោះ Synapse Media Player ​រហូត​ត្រូវ​បាន​ក្រុមហ៊ុន Microsoft សម្លឹង​ចង់​ទិញ​យក​អាជីវកម្ម​តូច​នោះ រួម​ទាំង​ស្ថាបនិក​ទាំង​មូល​ឲ្យ​មក​បម្រើ​ការ​រួម​គ្នា ប៉ុន្តែ​គ្រប់​យ៉ាង​មិន​អាច​ទៅ​រួច រហូត Mark ក៏​ដាក់​ចិត្ត​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ។

២.លោក​មាន​គំនិត​បង្កើត​ថ្មី​តាំង​ពី​នៅ​កុមារ:

នៅ​វ័យ ១២ ឆ្នាំ Zuckerberg បាន​បង្កើត​ចេញ​នូវ​កម្មវិធី​ផ្ញើ​សារ​រហ័ស​មួយ​ឲ្យ​ឈ្មោះ ZuckNet ជា​ភាព​ងាយ​ស្រួល​សម្រាប់​ឪពុក​ដែល​បម្រើការ​ជា​ពេទ្យ​ធ្មេញ អាច​ដឹង​បាន​រហ័ស​ពេល​មាន​អតិថិជន​មក​ដល់។

៣.មូលហេតុ​នៅ​ពី​ក្រោយ Facebook មាន​ពណ៌​ខៀវ:

ការ​ដែល​ស្លាកយីហោ​ Facebook មាន​ពណ៌​ខៀវ ក៏​ដោយ​សារ​ Zuckerberg ជួប​បញ្ហា​មើល​មិន​ឃើញ​ច្បាស់​ជាមួយ​ពណ៌​ក្រហម​និង​បៃតង។

៤.អាច​និយាយ​ច្រើន​ភាសា:

ក្រៅ​ពី​ភាសា​អង់គ្លេស Mark ក៏​អាច​ប្រើប្រាស់​ភាសា​ឡាតាំង រហូត​សូម្បី​ភាសា​ចិនកុកងឺ​ថែម​ទៀត​ផង។

៥.លោក​បដិសេធ​សំណើ​លក់ Facebook:

ក្រុមហ៊ុន​ជា​ច្រើន​ដូច​ជា NewsCorp, MySpace, Viacom, Yahoo, NBC, Microsoft និង Google សុទ្ធ​សឹង​តែ​ធ្លាប់​ទម្លាក់​សំណើ​ចង់​បាន​អាជីវកម្ម​របស់ Zuckerberg។

៦.ការ​ជួប​គ្នា​ដំបូង​ជាមួយ​ភរិយា:

Mark បាន​ជួយ​អ្នក​ស្រី Priscilla Chan ជា​លើក​ដំបូង​នៅ​ពេល​ឈរ​ចាំ​ចូល​បន្ទប់​ទឹក​ក្នុង​កម្មវិធី​ជប់​លៀង​មួយ​នៅ​សកលវិទ្យាល័យ Harvard។

៧.Mark មិន​សូវ​លេង Twitter ទេ:

មិន​ជា​សកម្ម​លើ​បណ្តាញ​សង្គម​ផ្សេង ដោយ​តាំង​ពី​ឆ្នាំ ២០០៩ លោក​បាន​បង្ហោះ​នៅ​លើ Twitter បាន​ត្រឹម ៩ លើក​គត់។

៨.តម្លៃ​អាវយឺត:

អាវ​យឺត​ប្រចាំ​ត្រកូល​របស់ Mark ដែល​លោក​និយម​ប្រើប្រាស់​ផលិត​ដោយ​ក្រុមហ៊ុន​ Brunello Cucinelli របស់​អ៊ីតាលី​ដោយ​មួយ​តម្លៃ​ប្រហែល ៣០០ ទៅ ៤០០ ដុល្លារ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Entrepreneur   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម