កីឡា​ការិនី​ខ្មែរ​-អាមេរិក​ សុវណ្ណា នឹង​មក​កម្ពុជា​ មុន​​ទៅវ៉ៃសង្វៀន ONE ដើម​ខែ​ធ្នូ​

  • 2018-11-19 10:19:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វ​ថ្ងៃ​ជីវិត​របស់​កញ្ញា​ អឹម​ សុវណ្ណា​ កំពុង​មមាញឹក​ខ្លាំង​ណាស់។​ នាង​មិន​ត្រឹមតែ​តៀម​ឡើង​សង្វៀន​ ONE: DESTINY OF CHAMPIONS នៅ​ថ្ងៃសុក្រ​ ទី០៧​ ខែ​ធ្នូ​ ប៉ុណ្ណោះ​ទេ​ នាង​ក៏​នឹង​មក​លេង​ទឹក​ដី​កំណើត​កម្ពុជា​ជា​លើក​ដំបូង​ខែ​ក្រោយ​នេះ​ផង​ដែរ។​

កីឡាការិនី ឯម វណ្ណា

អ្នក​ប្រដាល់​ស្រី​វ័យ​ ២៦ឆ្នាំ​ និយាយ​ទាំង​រំភើប​ថា​៖«​វា​ជា​ឱកាស​ធំ​ណាស់​ និយាយ​តាម​ត្រង់​ទៅ​ ខ្ញុំ​មិន​ដឹង​ថា​ត្រៀម​ខ្លួន​យ៉ាង​មិច​ទេ​ ខ្ញុំ​ទន្ទឹង​ចាំ​ខ្លាំង​មែន​ទែន»។​ ការ​មក​ភ្នំពេញ​លើក​នេះ​ គ្រាន់តែ​ជា​ការ​ចាប់​ផ្ដើម​លើក​ទី​មួយ​ ហើយ​នឹង​មាន​បន្តបន្ទាប់​ទៀត​សម្រាប់​ជើង​ខ្លាំង​ពីរ​សាសន៍​ ខ្មែរ​-​អាមេរិកាំង​ ដែល​មាន​មូលដ្ឋាន​នៅ​ រដ្ឋកាលីហ្វរញ៉ា​ រូប​នេះ​។​ ​«ដំបូង​ឡើយ​ខ្ញុំ​ស្មាន​ថា​ត្រូវ​ទៅ​ម៉ាឡេស៊ី​តែ​ម្ដង​ ខ្ញុំ​រំភើប​ស្រាប់​ហើយ​ ប៉ុន្តែ​ដឹង​អី​បាន​ឈប់​នៅ​កម្ពុជា​មុន​សិន​ ខ្ញុំ​រឹតតែ​រំភើប​ខ្លាំង​ទៀត»។​ សុវណ្ណា​ បាន​កើត​ក្នុង​ទី​ក្រុង​ឡុងប៊ិច​ ប៉ុន្តែ​រស់​នៅ​ក្រុង​ប៉ូម៉ូណា​ អាច​និយាយ​បាន​ថា​ជា​សហគមន៍​ខ្មែរ​ដែល​មាន​ប្រជាជន​ខ្មែរ​ជា​ច្រើន​ និង​អនុវត្ត​ប្រពៃណី​ជាតិ។​

​«ខ្ញុំ​ធំ​ដឹង​ក្ដី​ឡើង​ក្នុង​វប្បធម៌​ខ្មែរ​ គោរព​សាសនា​ព្រះពុទ្ធ​ ទៅ​វត្ត​ទៅ​វ៉ា​ ហើយ​និង​ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ទីនោះ។ ​ខ្ញុំ​ចេះ​និយាយ​ខ្មែរ​តិចៗ​ទៀត​ពេល​នៅ​ពី​តូច​ ប៉ុន្តែ​ដល់​ធំ​បន្តិច​ទៅ​ខ្ញុំ​រៀង​ឆ្ងាយ​បន្តិច​ពី​ប្រពៃណី​ខ្មែរ។»​ ឱកាស​ដែល​បាន​ឡើង​ប្រកួត​នៅ​ឆាក​ក្បាច់គុន​ដ៏​ធំ​នៅ​អាស៊ី​ មិន​ត្រឹមតែ​ជួយ​ដល់​អាជីព​ជា​អ្នកប្រដាល់​នោះ​ទេ​ ថែម​ទាំង​ជួយ​ឲ្យ​នាង​បាន​ផ្សារភ្ជាប់​មក​ឫសគល់​ជា​ឈាម​ខ្មែរ​ម្នាក់​ដែរ។​

កីឡាការិនី ឯម វណ្ណា

«ខ្ញុំ​គិត​ថា​ វា​ជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​ឲ្យ​ខ្ញុំ​អាច​ផ្សារភ្ជាប់​ជា​មួយ​ខ្លួន​ឯង​ ទៅ​និង​ដើម​កំណើត​របស់​ខ្ញុំ។​ សង្សារ​របស់​ខ្ញុំ​ជនជាតិ​អ៊ីតាលី ​អញ្ចឹង​ខ្ញុំ​ក៏​ទទួល​ឥទ្ធិពល​វប្បធម៌​របស់​អ៊ីតាលី​បន្តិច​ ដល់​ពេល​អញ្ចឹង​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ចង់​ដឹង​ ចង់​រៀន​ពី​វប្បធម៌​ម្ដង​ទៀត»។​ ថ្វី​បើ​ ONE Championship​ ជា​សង្វៀន​ប្រដាល់​លើក​ទី៣​ របស់​នាង​មក​ហើយ​ក្ដី​ យ៉ាង​ណា​មិញ​ប៉ះ​​ជើង​ខ្លាំង​របស់​ អ៊ុយក្រែន​ ម្ដង​នេះ​មិន​ស្រួល​ប៉ុន្មាន​ទេ។​ ដោយ​សារ​គេ​មាន​បទពិសោធន៍​ក្នុង​ទ្រុង​ច្រើន​ជាង​ ជាង​កីឡា​ការិនី​កម្ពុជា​ ដល់​ទៅ​ ៦ដង​ឯណោះ។​

កីឡាការិនី ឯម វណ្ណា

សព្វ​ថ្ងៃ​កីឡា​ការិនី​ ឯម​ សុវណ្ណា​ កំពុង​ហ្វឹកហាត់​នៅ​ក្លឹប​ប្រដាល់​ Fight Science​ រដ្ឋ​ឡូអែនជែលែស។​ នាង​ត្រៀម​រួចរាល់​ហើយ​ ដើម្បី​បង្ហាញ​ពិភពលោក​នូវ​ស្នៀត​ថ្មីៗ​របស់​ខ្លួន​ បន្ទាប់​ការ​ប្រកួត​កាល​ពី​​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ កន្លង​ទៅ​នេះ។ ​កាល​នោះ​កីឡា​ការិនី​កូន​កាត់​រូប​នេះ​ ផ្ដួល​គូ​ប្រកួត​ត្រឹម​តែ​ ៧៩​ វិនាទី​ នៃ​ការ​ប្រកួត​ប៉ុណ្ណោះ​ ហើយ​បើ​និយាយ​ពី​លើក​ទី១ ​វិញ​គឺ​ បញ្ចប់​លឿន​ជាង​នេះ​ទៅ​ទៀត ​គឺ​ត្រឹមតែ​ ១៨​ វិនាទី​ ប៉ុណ្ណោះ។​

ការ​ប្រកួត​លើ​សង្វៀន​ ONE​ ឆាប់​ៗ​នេះ​ មិន​ត្រឹមតែ​លើក​កេរ្តិ៍ឈ្មោះ​ជើង​ខ្លាំង​ដើម​កំណើត​ខ្មែរ​រូប​នេះ​ឲ្យ​ខ្ពស់​ត្រដែត​ថែម​ទៀត​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ សុវណ្ណា​ សង្ឃឹម​ថា​ខ្លួន​នឹង​មាន​ឱកាស​បាន​ឡើង​ប្រកួត​សង្វៀន​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន។​

អត្ថបទ៖ Matias Andres

អត្ថបទ៖ Matias Andres

អត្ថបទពេញនិយម