សពលោកតាប្រាជ្ញ ឈួន បូជារួចរាល់ បន្សល់នូវក្តីអាលោះអាល័យនិងក្រៀមក្រំបំផុត​

  • 2018-11-19 11:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពិធី​​បូជា​សព​របស់​ព្រឹទ្ធ​ភិរម្យ​វោ​ហា​សាស្ត្រ​ ប្រាជ្ញ​ ឈួន  បាន​រៀប​ចំ​ឡើង​នៅ​ល្ងាច​ម្សិលមិញនេះ​ ​ក្នុង​បរិវេណ​វត្ត​បទុម ​ក្នុង​រាជ​ធានី​ភ្នំពេញ ​យ៉ាង​ក្រៀម​ក្រំ និង​អា​លោះ​អាល័យ​​​ជា​ទី​បំ​ផុត។

​ក្នុង​ពិធី​ទាំង​មូល​ មាន​ការ​ចូល​រួម​ពី​ឯក​ឧត្ដម ​ខៀវ កា​ញា​រីទ្ធ ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន ឧកញ៉ា ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា ​​​រួម​ទាំង​សាច់​ញាតិ ​​​​កូន​សិស្ស​របស់​លោក ​និង​ភ្ញៀវ​​ច្រើន​នាក់​។

​​ដើម្បី​​ជា​ការ​លា​គ្នា​ចុង​ក្រោយ​គ្មាន​ថ្ងៃ​ត្រលប់​របស់​​ស្ដេច​ចាប៉ី​ដង​វែង ​កូន​សិស្ស​របស់​លោក​ច្រើន​នាក់​បាន​​ដេញ​​ចាប៉ី រៀប​រាប់​ពី​ការ​ដឹង​គុណ​ដល់​លោក​តា ប្រាជ្ញ ឈួន។ ​ក្នុង​ថ្ងៃ​ដ៏​ក្រៀម​ក្រំ​នេះ ​អ្នក​ចូល​រួម​ទាំង​អស់​មិន​អាច​ទប់​ទឹក​ភ្នែក​បាន​ទេ ចំពោះ​ការ​​លា​ចាក​លោក​​​ នូវ​ធនធាន​មនុស្ស​យ៉ាង​កម្រ​ ដែល​​​ប៉ិន​ប្រសប់​ផ្នែក​សិល្បៈ​បុរាណ​ខ្មែរ​៕

​​​​​​​

អត្ថបទ៖ លឹម សុនា