តោះ! មក​មើល​តម្លៃ​ iPhone XR, XS និង XS Max មុនថ្ងៃ​អ៊ុំទូក នៅ​សល់​ប៉ុន្មាន?

  • 2018-11-20 02:23:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចេញ​បាន​មួយ​រយះ និង​មាន​លក់​ជា​ផ្លូវការ​តម្លៃ iPhone XR, XS និង XS Max លក់​តាម​ហាង​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ណាហើយ​នៅ​តាមហាង។

សម្រាប់​តម្លៃ​មាន​ធានា​ពី​ក្រុមហ៊ុន​ផ្លូវ​ការ​ពុំ​មាន​ការ​ប្រែ​ប្រួល​តម្លៃ​ឡើយ។ បើ​តាម​ការ​សាក់​សួរ​តាម​ហាង​មួយ​ចំនួន​ក្នុង​ក្រុង​ភ្នំពេញ iPhone ស៊េរី​ថ្មី​នេះ​លក់​ដាក់​ច្រើន​សម្រាប់​ទំហំ 64GB និង 256GB ចំពោះ​ទំហំ 512GB ពុំ​សូវ​មាន​ការ​ទទួល​ទិញ​ច្រើន​ឡើយ។ ហើយ​តម្លៃ​ដាក់​លក់​តាម​ហាង​មាន​ការ​ប្រែប្រួលតិច​តួច​ពីសប្តាហ៍មុននិង​ខុស​គ្នា​ប្រមាណ​ជា ១០ ទៅ ២០ ដុល្លារ​ ដែល​មាន​ការ​ធានា​ពីតាម​ហាង។

តម្លៃ​លក់​តាម​ហាង​ព្រឹក​នេះ៖

iPhone XS Maxស៊ីម​ពីរ

  • iPhone XS Max ទំហំ 64GB មាន​តម្លៃ​ប្រមាណ​ជា ១ ១៦០ ដុល្លារ
  • iPhone XS Max ទំហំ 256GB មាន​តម្លៃ​ប្រមាណ​ជា ១ ៣០០ ដុល្លារ
  • iPhone XS Max ទំហំ 512GB មាន​តម្លៃ​ប្រមាណ​ជា ១ ៤៦០ ដុល្លារ

iPhone XS Maxស៊ីម​មួយ

  • iPhone XS Max ទំហំ 64GB មាន​តម្លៃ​ប្រមាណ​ជា ១ ១៥០ ដុល្លារ
  • iPhone XS Max ទំហំ 256GB មាន​តម្លៃ​ប្រមាណ​ជា ១ ២៩០ ដុល្លារ
  • សម្រាប់ iPhone XS ទំហំ 512GB អស់​ស្តុក។

iPhone XS ស៊ីម​មួយ

  • iPhone XS ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ១ ០៥០ ដុល្លារ
  • iPhone XS ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ២២០ ដុល្លារ
  • iPhone XS ទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ៣៦០ ដុល្លារ

iPhone XR ស៊ីមពីរ

  • iPhone XR ទំហំ 64GB តម្លៃ​ខ្ទង់ ៨៣០ ដុល្លារ
  • iPhone XR ទំហំ 128GB តម្លៃ​ខ្ទង់ ៨៥០ ដុល្លារ
  • iPhone XR ទំហំ 256GB តម្លៃ​ខ្ទង់ ៩៩០ ដុល្លារ

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្តិច​បន្តួច​បន្ទាប់​ពី​ចុះ​ផ្សាយ តម្លៃ សៀង លីន, ៣ផ្លឹស និង​ហាង យូនីធី។

ចុចអានបន្ត

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម