ប្រយ័ត្នឱ្យមែនទែន! ដាច់ខាតឆែកត្រង់ ១ ចំណុចនេះ មុនសម្រេចបើកឡានទៅខេត្ត
- 2018-11-20 02:16:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នឱ្យមែនទែន! ដាច់ខាតឆែកត្រង់ ១ ចំណុចនេះ មុនសម្រេចបើកឡានទៅខេត្ត
ចន្លោះមិនឃើញ
“ភាគច្រើនមុនទៅខេត្ត គាត់មើលតែប្រេងម៉ាស៊ីន មើលតែទឹកអីតិចតួចខ្លួនឯងទេ តែតាមពិតចំណុចសំខាន់ដែលយើងប្រយ័ត្នប្រយែងបំផុត ហើយគាត់អត់អាចមើលខ្លួនឯងបាននោះ គឺ រ៉ូទីលចង្កូត (Tie Rod)"។ លោក អឹក វណ្ណៈ ទទួលបន្ទុកផ្នែកបច្ចេកទេស Toyota កម្ពុជា បានលើកឡើង។
រ៉ូទីលចង្កូត ជាផ្នែកមួយក្នុងចំណោមផ្នែកសំខាន់ៗជាច្រើននៃប្រព័ន្ធសុវត្ថិភាពរបស់ឡាន ដែលអ្នកផ្នែកបច្ចេកទេសតែងតែពិនិត្យមិនដែលខាន ព្រោះវាងាយនឹងផ្ដល់គ្រោះថ្នាក់ដល់អ្នកបើកបរ។
លោក វណ្ណៈ បន្ថែម៖ "ឧទាហរណ៍យើងកំពុងបើកអ៊ីចឹង ហើយរ៉ូទីលចង្កូតរលុង ស្រាប់តែធ្លាក់ជង្ហុកបន្តិចរបូតរ៉ូទីលចង្កូត ដឹងតែឡានបញ្ជាលែងបានហើយ អាចធ្លាក់ផ្លូវ បុកនេះបុកនោះ។ អ៊ីចឹងមុនបើកទៅណាមកណាគួរតែយកឲ្យជាងមើលត្រង់រ៉ូទីលចង្កូតនេះ និងកន្លែងផ្សេងៗទាក់ទងនឹងប្រព័ន្ធសុវត្ថិភាព ដូចជាម៉ែត្រចង្កូត សំបកកង់ ឬហ្វ្រាំងអីជាដើម"។
បន្ថែមពីនេះ ដើម្បីឲ្យការបើកបរកាន់តែមានទំនុកចិត្តខ្ពស់ ពិសេសក្នុងឱកាសបុណ្យអុំទូកខាងមុខ ក្រុមហ៊ុន Toyota មានប្រូម៉ូសិនពិសេសដល់អ្នកប្រើប្រាស់រថយន្ត Lexus និង Toyota ទាំងអស់មិនថាថ្មី ឬមួយទឹក គឺ The Mystery Service Box ដែលផ្ដល់ការបញ្ចុះតម្លៃចាប់ពី ៥-៣០% លើសេវាកម្មថែទាំរថយន្ត (ប្ដូរប្រេង) ព្រមជាមួយការបញ្ចុះតម្លៃ ១០% លើការផ្លាស់ប្ដូរគ្រឿងបន្លាស់សុទ្ធ ១០០% សម្រាប់សេវាកម្មជួសជុលទូទៅ តោន និងបាញ់ថ្នាំ។
ដោយឡែកនៅពេលអ្នកមកធ្វើសេវាកម្មថែទាំរថយន្ត (ប្ដូរប្រេង) អ្នកក៏ទទួលបានការពិនិត្យលើប្រព័ន្ធសុវត្ថិភាពឡានដល់ទៅជាង ៣០ចំណុច ដោយឥតគិតថ្លៃ។
សម្រាប់ព័ត៌មានបន្ថែមពីប្រូម៉ូសិនខាងលើ ទាក់ទង៖