កីឡាករអុំទូកតាំងពីសម័យសម្ដេចតា បកស្រាយ ពីជំនឿ អ្នករាំក្បាលទូកទាល់តែក្រមុំព្រហ្មចារី

  • 2018-11-20 02:18:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ជំនឿ​តៗ​គ្នា​មក​ថា អ្នក​រាំ​ក្បាល​ទូក​ជា​នារី​គេ​ជ្រើស​ស្រីមុំ ព្រហ្មចារី មាន​ភាព​បរិសុទ្ធ អាយុ​ចន្លោះ​ពី​១៦ ទៅ​១៧​ឆ្នាំ​ ទើប​នាំ​លាភ​សំណាង​ដល់​ទូក ឲ្យ​ប្រកួត​ឈ្នះ​គូ​ប្រកួត។ ប៉ុន្តែ​បើ​តាម​លោក​តា ឃ្លោក សែម ដែល​ជា​កីឡាករ​អុំទូក​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម ហើយ​បច្ចុប្បន្ន​លោក​តា ជា​ព្រឹទ្ធាចារ្យ​មួយ​រូប ដឹកនាំ​ការ​ធ្វើ​ទូក និង​ហ្វឹក​ហាត់​ដល់​កីឡាករ​អុំ​ទូក នៅ​ភូមិ​ព្រែក​ដូន​ហែម ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល បាន​បក​ស្រាយ​ថា ជំនឿ​នេះ​គឺ​មិន​ពិត​ឡើយ។

រូបភាព៖ Wikipedia

លោកតា​វ័យ​៧៨​ឆ្នាំ​រូប​នេះ​លើក​ឡើង​ថា អ្នក​រាំ​ក្បាល​ទូក​ជានារី​ក៏​ដោយ បុរស​ក៏​ដោយ ឲ្យ​តែ​ចេះ​រាំ​បក់បោយ​ ធ្វើ​ឲ្យ​កីឡាករ​អុំទូក ចេះ​ចាក់​ច្រវា​បាន​ស្រុះ​គ្នា គឺ​សុទ្ធ​តែ​អាច​រាំ​បាន។ លោក​តា​ថា សំខាន់​ឲ្យ​តែ​មាន​រាំ​ក្បាល​ទូក​នោះ ចេះ​មាន​កាយវិការ និង​ចង្វាក់​ល្អ នោះ​នឹង​នាំ​ឲ្យ​ទូក​ឆ្ពោះ​ទៅ​លឿន​ហើយ។ តែ​មុន​នឹង​រាំ​ក្បាល​ទូក តាម​ប្រពៃណី​ទំនៀម​ទម្លាប់ គេ​ត្រូវ​ធ្វើ​ពិធី​ក្រុង​ពាលី​ជាមុន​សិន ជាមួយ​នឹង​ក្រុម​កីឡាករ​ទាំង​អស់ ដើម្បី​បាន​សុខ​សប្បាយ។

លោកតាឃ្លោក សែម

ចំណែក​ឯ​កីឡាករ​អុំទូក​វិញ តាម​ជំនឿ​ពី​បរម​បុរាណ​មក លោកតា​ឃ្លោក សែម​ ប្រាប់​ថា ហាម​ពាក់ព័ន្ធ​ជាមួយ​ទឹក​ប្ដូរ​និស្ស័យ​ដាច់​ខាត(គ្រឿង​ស្រវឹង)។ កាល​ណា​តែ​ទឹក​ប្ដូរ​និស្ស័យ​ចូល​ខ្លួន ធ្វើ​ឲ្យ​ស្មារតី​មិន​ល្អ អាច​នាំ​ឲ្យ​ទូក​ចាញ់​គេ៕

សូម​ស្ដាប់​លោកតា​បក​ស្រាយ​លម្អិត​ដូច​ខាង​ក្រោម​នេះ​៖

អត្ថបទ៖ វឌ្ឍនៈ