ទំនាក់ទំនង Cavani និង​ Neymar កាន់​តែ​ប្រេះស្រាំ​ក្រោយ​ប៉ះ​គ្នា​នៅ​ជម្រើស​ជាតិ?

  • 2018-11-20 03:30:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Edinson Cavani បាន​ច្រាន​ចោល​ចចាមអារ៉ាម​ដែល​ថា​ខ្លួន​ និង​ Neymar មាន​ទំនាក់ទំនង​ប្រេះស្រាំ​នៅ​ក្លឹប​ Paris Saint-Germain។

មន្ទិល​ខាង​លើ​កើតឡើង​ក្រោយ​ពេល​ខ្សែ​ប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​បាន​ទៅ​ឈូស​ជើង​ Neymar ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​របស់​ពួកគេ​រៀង​ខ្លួន​កាល​ពី​សប្ដាហ៍​មុន។​ ភ្លាម​ៗ​នោះ​​ Cavani ត្រូវ​ពិន័យ​កាត​លឿង​ផង​ដែរ​។​

"ហេតុ​ការណ៍​ដូច្នេះ​តែងតែ​កើត​មាន​ក្នុង​កីឡា​បាល់ទាត់​ ប៉ុន្តែ​ក្រោយ​ចប់​ការ​ប្រកួត​ពួក​យើង​គឺ​ជា​មិត្តភ័ក្ដិ​, ជា​បងប្អូន​ល្អ​ និង​ជា​មិត្ត​រួម​ក្រុម។​ ជា​ធម្មតា​ក្នុង​ការ​ប្រកួត​ម្នាក់​ៗ​សុទ្ធ​តែ​ចង់​ឈ្នះ​ដើម្បី​ក្រុម​ជម្រើស​ជាតិ"។ Cavani និយាយ​ដូច្នេះ។​

គួរ​បញ្ជាក់​ថា​ការ​ប្រកួត​នៅ​កីឡដ្ឋាន​ Emirates នោះ​ក្រុម​ជម្រើស​ជាតិ​អ៊ុយរូហ្គាយ​ បាន​លេង​ចាញ់​ប្រេស៊ីល​ដោយ​លទ្ធផល​ ១-០ ស៊ុត​បញ្ចូលទី​ដោយ​ Neymar នៅ​នាទី​៧៦៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ វីរ័ត្ន