ឈុតតំណាងជាតិបវរកញ្ញាចក្រវាល ២០១៨ ខ្មែរ ​និងថៃ ស្រស់ស្អាតមិនចាញ់គ្នា​

  • 2018-11-20 03:44:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​ប្រកួត​បវកញ្ញា​ចក្រវាល ២០១៨ ជិត​មក​ដល់​ហើយ ប្រទេស​នីមួយៗ​បាន​បញ្ចេញ​ឈុត​តំណាង​ជាតិ​ដ៏​ស្រស់​ស្អាត ប្រកប​ដោយ​ក្បូរ​ក្បាច់​រចនា ថែម​ទាំង​បង្កប់​អត្ថន័យ​ជ្រាល​ជ្រៅ។ ​ថ្ងៃនេះ​សូម​បើក​បង្ហាញ​នូវ​ឈ្មោះ និង​បណ្តុំ​រូបភាព​ស្អាតៗ​នៃ​ឈុត​តំណាង​ជាតិ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ថៃ ដែល​ត្រៀម​សម្រាប់​ប្រកួត​បវកញ្ញា​ចក្រវាល ២០១៨ នា​ថ្ងៃទី១៦ ខែធ្នូ ខាង​មុខ​នេះ នៅ​ប្រទេស​ថៃ។ តើ​ឈុត​តំណាង​ជាតិ​ទាំង​២ប្រទេស​សម្រិត​សម្រាំង​បាន​ល្អ​ឥត​ខ្ចោះ​យ៉ាង​ណា?

១.ឈុត​តំណាង​ជាតិ បវកញ្ញា​ចក្រវាល កម្ពុជា ២០១៨ គ្រង​ដោយ​កញ្ញា រឿន ណាត មាន​ឈ្មោះថា "កម្ពុជា​ព្រះ​រាជាណាចក្រ​អច្ឆរិយៈ" ឬ​ "Cambodia Kingdom of Wonder”  ច្នៃ​ដោយ​ហាង Madam Boutiques Amy។ ឈុត​ដ៏​ប្រណិត​នេះ​សម្រិត​សម្រាំង​យ៉ាង​ពិសេស​ អស់​ពេល​ជាង​២​ខែ ​​បង្ហាញ​ពី​អត្តសញ្ញាណ ក៏​ដូច​ជា​និមិត្ត​សញ្ញា​តំណាង​ឱ្យ​ប្រវត្ដិសាស្ដ្រ វប្បធម៌ និង​លក្ខណៈ​សម្បត្តិ​ពិសេស​ផ្សេងៗ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​ជា​ប្រជាជាតិ​ដ៏​អស្ចារ្យ​មួយ។

ការ​រចនា​ឈុត​សម្លៀក​បំពាក់​នេះ​ត្រូវ​បាន​ផ្អែកលើ​រចនា​បទ​ដែល​មាន​នៅ​ក្នុង​អំឡុង​សតវត្សរ៍​ទី ១៥ ដល់ ១៨។ ឈុតនេះដែរសំពត់ច្នៃពីសូត្រខ្មែរ ហើយលក្ខណៈពិសេសតែមួយគត់គឺផ្ទាំងរូបភាពភ្ជាប់ពីក្រោយ ដែលរចនាឡើងពីទង់ជាតិផ្លូវការរបស់ប្រទេសកម្ពុជា​ ឯចំណុចកណ្តាលមានរំលេចប្រាសាទអង្គរវត្ត ដែលបេតិកភណ្ឌពិភពលោកយូណេស្កូដ៏មានប្រជាប្រិយភាព ចំណែក ស្បៃដណ្តប់ក៏បង្ហាញចេញជាទង់ជាតិកម្ពុជាដែរ។

២.ឈុត​តំណាង​ជាតិ បវរកញ្ញាចក្រវាល ថៃ ២០១៨ គ្រង​ដោយ​កញ្ញា SOPHIDA KANCHANARIN មាន​ឈ្មោះ​ថា "Chang the Icon of Siam" ។ ឈុត​នេះ​មាន​ទម្ងន់​ប្រមាណ​ជា​២០​គីឡូក្រាម ច្នៃដោយលោក Theme Tee Phasux ចេញ​ជា​រូប​ដំរី​ពណ៌​សយ៉ាងស្រស់ស្អាត។

អត្ថបទ៖ ដេត ធន្នី