កម្មវិធី​ឈ្មោះ​ទូក-ង កំប្លែងៗ​ស្នាដៃ​​ DirexPlay ​ខ្មែរ​ឡើង​ផុត​គេ​លើ App Store

  • 2018-11-20 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹម​រយៈ​ពេល​មិន​ដល់​មួយ​សប្ដាហ៍​ផង ស្នាដៃ​បង្កើត​កម្មវិធី​មួយ​របស់​ក្រុម DirexPlay ទទួល​បាន​លទ្ធផល​យ៉ាង​​គាប់​ចិត្ត ដោយ​ឈរ​ចំណាត់​ថ្នាក់​លេខ​១​លើ App Store ប្រទេស​កម្ពុជា។

លោក ឈួន ពិសិដ្ឋ ជា​​ប្រធានក្រុម Direxplay ដែល​មាន​សមាជិក​ក្រុម​អ្នក​ជំនាញ​ធ្វើ​វីដេអូ Animation ស្អាតៗ​​ទាំង​នោះ បាន​ឲ្យ​ដឹង​ថា កម្មវិធី Khmer eCard ទទួល​បាន​ការ​ចូលចិត្ត​និង​មាន​អ្នក​ទាញ​យក​ច្រើន​មែន​ទែនលើ App Store កម្ពុជា(ប្រភពពី appannie.com) ។ ឯ​កម្មវិធី​លេខ ២ តាម​ពី​ក្រោយ​ដោយ TikTok និង​លេខ ៣ គឺ​ហ្គេម PUBG។

Khmer eCard ជា​កម្មវិធី​កាត​ជូនពរ​បែប​អេឡិចត្រូនិច​មួយ​ដែល​បង្កើត​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ ដើម្បី​អបអរ ពិធី​បុណ្យ​ជាតិ​នានា ដូច​ជា​ពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ ដែល​នឹង​ប្រព្រឹត្តិ​ធ្វើ​ឡើង នា​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

ដើម្បី​ប្រើ Khmer eCard បាន​គឺ​ងាយៗ​ប៉ុណ្ណោះ អ្នក​គ្រាន់​តែ​ដោនឡូត​យក​ពី App Store ឬ Play Store រួច​ចុច​លើ​ទម្រង់​វីដេអូ​ខ្លី ដែល​មាន​ស្រាប់​ក្នុង​កម្មវិធី រួច​សរសេរ​ឈ្មោះ​ទូក-ង ឬ​ពាក្យជូនពរ ដែល​អ្នក​ចង់​ដាក់ ហើយ​ចង់​ដាក់​រូប​ខ្លួន​ឯង​ក៏​បាន​ បន្ទាប់​មក​ផុស​លើ Facebook ជា​ការ​ស្រេច។

ទម្រង់​វីដេអូ​ដែល​មាន​ស្រាប់​នោះ សុទ្ធ​តែ​ឆ្លង​កាត់​ការ​រចនា​ដោយ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​កូន​ខ្មែរ ​គឺ ក្រុម Direxplay ដែល​មាន​អ្នក​ជំនាញ​ធ្វើ​វីដេអូ Animation ស្អាតៗ​ដាក់​លើ​ហ្គេម Jailbreak ល្បីៗ​កក្រើក​កាល​ពី​ឆ្នាំ ២០១៧។ ចុច​ដោនឡូតទីនេះPlay Store | App Store

#របៀបកែពណ៌ និងពន្លឺមុខ ក្នុងកម្មវិធី Khmer eCard បុណ្យអុំទូក

អត្ថបទ៖ រក្សា