ហេតុ​តែ​តម្លៃ​ថោក​ជាង​ទីផ្សារ! ខុនដូ​បើក​លក់​មិន​ដល់ ១ម៉ោង មាន​អ្នក​ទិញ​ជិត ១០ Unit

  • 2018-11-20 04:56:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខុនដូ​វិនិយោគ​រវាង​កម្ពុជា-សិង្ហបុរី UNO26 Residence មាន​ទីតាំង​នៅ​មុខ​ផ្សារ​ទំនើប​អ៊ីអន ១ ផ្ទាល់​តែ​ម្ដង តែ​តម្លៃ​ហាក់​ទាប​ជាង​ទីផ្សារ​នោះ បាន​បើក​សម្ពោធ​កាល​ពី​ថ្ងៃ​ទី១៨ វិច្ឆិកា នៅ​សណ្ឋាគារ Sofitel ដោយ​គ្រាន់​តែ​ប្រកាស​លក់​ភ្លាម​មិន​ដល់ ១ ម៉ោង​ផង លក់​អស់ ៨ Unit។

លោក Wong Hong Lee នាយក​គ្រប់គ្រង UNO26 Residence បាន​និយាយ​ថា ខុនដូ​លោក​រចនា​ឡើង​តាម​បែប​ប្រទេស​សិង្ហបុរី និង​កម្ពុជា ដោយ​មាន​កម្ពស់​ដល់ ១៨ជាន់ តែ​មាន​ត្រឹម ៧០ Unit ប៉ុណ្ណោះ ដោយ​មូលហេតុ​គឺ​ចង់​ផ្ដល់​ភាព​ស្ងប់ស្ងាត់ និង​ឯកជន​ដល់​អ្នក​រស់​នៅ។

លោក Wong Hong Lee នាយក​គ្រប់គ្រង UNO26 Residence

លោក​បន្ថែម​ថា៖ "យើង​ទើប​សម្ពោធ​អម្បាញ់មិញ​នេះ ឥឡូវ​លក់​បាន ៨ Unit ហើយ ដោយ​សារ​ទីតាំង​យើង​នៅ​កណ្ដាល​ក្រុង​តែ​ម្ដង ពិសេស​តម្លៃ​ថោក​ជាង​ទីផ្សារ។ ជាក់​ស្ដែង​ទូទៅ ១ម៉ែត្រការ៉ ខ្ទង់ ២ ០០០ដុល្លារ​ឡើង​ទៅ តែ​យើង​តម្លៃ​ចាប់​ពី ១ ៨៥០-៣ ៤៥០ដុល្លារ ក្នុង ១ម៉ែត្រការ៉េ ទៅ​តាម​ទីតាំង​ផ្សេងៗ​គ្នា"។

UNO26 Residence មាន​បន្ទប់ ៤ ប្រភេទ​គឺ បន្ទប់​បែប Studio បន្ទប់​មាន ១ បន្ទប់​គេង បន្ទប់​មាន ២ បន្ទប់​គេង និង​បន្ទប់ Duplex ព្រម​ទាំង​មាន​អាង​ហែល​ទឹក ក្លឹប​ហាត់​ប្រាណ កន្លែង​ក្មេង​លេង កន្លែង​អាំង​សាច់​ជាដើម ដោយ​គ្រោង​នឹង​ចាប់​ផ្ដើម​សាង​សង់​នៅ​ដើម​ឆ្នាំ ២០១៩ និង​បញ្ចប់​ក្នុង​រយៈ​ពេល​ពី​ ១៨-២៤ ខែ​ក្រោយ៕

បន្ទប់ Duplex
បន្ទប់ Duplex
បន្ទប់​បែប Studio
បន្ទប់​បែប Studio
បន្ទប់​មាន ១ បន្ទប់​គេង
បន្ទប់​មាន ១ បន្ទប់​គេង
បន្ទប់​មាន ២ បន្ទប់​គេង
បន្ទប់​មាន ២ បន្ទប់​គេង

អត្ថបទ៖ វិទូ