ចង់​បាន​ការងារ​ស្ម័គ្រ​ចិត្ត​ ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស កុំភ្លេច​ចូលរួម​កម្មវិធី “Join Local Go Global”

  • 2018-11-20 04:33:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​ចង់​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​នៅ​ក្នុង​ស្រុក និង​នៅ​បរទេស​ដែរ​រឺ​ទេ? អង្គការ​សកម្មភាព​យុវជន​កម្ពុជា ​នឹង​រៀបចំ​ព្រឹត្តិការណ៍​មួយ​ស្ដី​អំពី International Volunteer Service​ ក្រោម​ប្រធាន​បទ “Join Local Go Global” នៅ​ថ្ងៃ​សៅរ៍ ទី០១ ខែ​ធ្នូ ឆ្នាំ២០១៨ វេលា​ម៉ោង ០៨:០០ ដល់ ម៉ោង១២:០០ ព្រឹក។

កម្មវិធី IVS Forum ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជំរុញ​យុវជន​កម្ពុជា​ជា​ពិសេស​យុវវ័យ​ឱ្យ​យល់​ដឹង​បន្ថែម​អំពី​ការ​ស្ម័គ្រចិត្ត និង​របៀប​ដើម្បី​ចូលរួម ​ក៏​ដូច​ជា​អត្ថប្រយោជន៍​ជាច្រើន ដែល​យុវជន ​និង​ទទួល​បាន​មិន​ថា​ឱកាស​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​នៅ​ក្នុង​ស្រុក​ ឬ​នៅ​ក្រៅ​ស្រុក ក៏​ដូចជា​ទទួល​បាន​បទ​ពិសោធ​ពី​អ្នក​ដែល​ធ្លាប់​ស្ម័គ្រ​ចិត្ត​ពី​មុន​ៗ​ផង​ដែរ។

គោល​បំណង​ក្នុង​ការ​ធ្វើ​នៅ​ព្រឹត្តិការណ៍​នេះ​ឡើង​គឺ:

  • ដើម្បី​លើក​កម្ពស់​នៅ​ការ​ស្ម័គ្រ​ចិត្ត​ទូទាំង​សកល​លោក

  • ដើម្បី​ផ្ដល់​ឱកាស​ដល់​យុវជន​កម្ពុជា​ធ្វើ​ការ​ស្វែង​យល់​ និង​ទទួល​បាន​បទ​ពិសោធន៍​ទាំង​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​តាម​រយៈ​ការ​ដាក់​ពាក្យ​ក្នុង​កម្មវិធី​របស់​យើង

  • ជំរុញ​ទឹក​ចិត្ត​យុវជន​ឲ្យ​ស្រលាញ់ និង​លក់​កម្ពស់​ការងារ​ស្ម័គ្រ​ចិត្ត

  • លើក​កម្ពស់​ការ​យល់​ដឹង​អំពី​បញ្ហា​សង្គម​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ផង​ដែរ​នៅ​ចាំ​ដល់​ណា​ទៀត! ចូល​រួម​ជាមួយ​យើង​ទាំងអស់​គ្នា​ដើម្បី​ទទួល​បាន​ឱកាស​ទាំង​អស់​នេះ។

ទំនាក់ទំនង​ដើម្បី​ទិញ​សំបុត្រ​តាម​រយៈ​ក្រុម​ការងារ

• Zaman University

  • Alisa : 015 51 64 63
  • Chan Daly: 0969100784

• Institute of Foreign Languages

  • Chhay : 015 869 886
  • Sipheng : 086 944 663

• CMU (Mekong University)

  • Sokleng : 096 29 40 321

អត្ថបទ៖ ដៃគូសហការ