បាន​ឆ្ងាញ់ មិន​បាច់​ហត់ទៅ​ឆ្ងាយ! ហាង​នំប៉័ង​ ល្បី​របស់​កូរ៉េ បើក​សាខា​ថ្មី​មួយ​ទៀត ម្ដុំ​កោះពេជ្រ

  • 2018-11-20 04:57:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​នំប៉័ង​ដ៏​ល្បីល្បាញ​​​ពី​ប្រទេស​កូរ៉េ TOUS les JOURS បាន​ពង្រីក​​សាខា​ថ្មី​បន្ថែម​ទៀ​ត​ហើយ កាលពី​ល្ងាច​ថ្ងៃទី​១៨ វិច្ឆិកា ២០១៨ នៅ The Bridge Lifestyle Mall ដោយ​បញ្ចេញ​ប្រូម៉ូសិន​ពិសេសៗ​ដែល​ធានា​ថា​អតិថិជន នឹង​ពេញ​ចិត្ត។

TOUS les JOURS – The Bridge បាន​ចាប់ផ្ដើម​បើក​ដំណើរ​ការ​ជា​ផ្លូវការ ដែល​មាន​ទីតាំង​ស្ថិតនៅ​កែង​ផ្លូវ​លេខ​ ៧៨​ និង​ផ្លូវ​រដ្ឋសភា មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​កោះ​ពេជ្រ ស្ថិត​នៅក្នុង​ផ្សារ​ទំនើប The Bridge Lifestyle Mall​តែម្ដង ដែល​ផ្តល់ជូន​នូ​វ​ការ​រចនា​យ៉ាង​ស្រស់​ស្អាត បរិយាកាស​ស្រស់ស្រាយ ប្រកបដោយ​ផាសុកភាព ព្រម​ជា​មួយ​នឹង​បុគ្គលិក​ពោរពេញ​ដោយ​ភាព​រួសរាយ​រាក់ទាក់។

ហាង​នេះ តែង​នាំ​មក​នូវ​នំប៉័ង​ដុត​ថ្មីៗ​ជា​រៀងរាល់ថ្ងៃ ច្រើន​ប្រភេទ សម្រាប់​អតិថិជន​ជ្រើសរើស​​ទៅតាម​ចំ​ណង់​ចំណូល​ចិត្ត រួម​ជា​មួយ​កាហ្វេ និង​ភេសជ្ជៈ​ច្រើន​រសជាតិ​ផង​ដែរ។ ដោយសា​តែ​មាន​កំណើន​គាំទ្រ​យ៉ាង​ច្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដូច្នេះ​ហើយ​ទើប​​​ក្រុមហ៊ុន​ធ្វើការ​បើក​សាខា​ថ្មី​បន្ថែម​ទៀត​ដើម្បី​បំ​ពេញ​តាម​ត​ម្រូ​វ​ការ​អតិ​ថិ​ជន និង​កាន់តែ​ផ្ដល់​នូ​វ​ភាព​ងាយ​ស្រួល។

TOUS les JOURS ត្រូវ​បាន​នាំ​យក​មកកាន់​ប្រទេស​កម្ពុជា​ដោយ​ក្រុមហ៊ុន Yinkok Food Corp. ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ខាង​ម្ហូបអាហារ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា និង​មាន​ Brand អាហារ​ល្បី​ជា​ច្រើន​ដូចជា ​TOUS les JOURS , Domino’s Pizza, LOTTERIA, The Asian Kitchen និង​T&C​។

លោក​ លាង សុវណ្ណ​រិទ្ធ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Yinkok Food Corp បាន​លើក​ឡើង​ថា៖ "​គោលដៅ​របស់​យើង គឺ​ដើម្បី​បន្ត​អភិវឌ្ឍន៍​ភាព​ស្មោះ​ត្រង់​តាម​រយៈ​ការ​ផ្ដល់​នូវ​​ការ​សេវា​ល្អ អនាម័យ​ល្អ រសជាតិ​ឆ្ងាញ់ ដែល​ប្រកបដោយ​គុណភាព និង​ស្តង់ដារ​ខ្ពស់​ជូន​ដល់​អតិ​ថិ​ជន ដើម្បី​ឲ្យ​ស្រប​ទៅតាម​ពាក្យស្លោ​ករបស់​យើង​គឺ “TOUS les JOURS Freshly Baked Everyday”។

​រឹតតែ​ពិសេស​ជាង​នេះ​ទៅទៀត ដើម្បី​អបអរ​​សាទរ​ការ​បើក​សម្ពោធ​សាខា​ថ្មី ហាង​នំបុ័ង TOUS les JOURS សាខា​The Bridge មាន​ការ​ផ្ដល់ជូន​​ពិសេស​ដល់​អតិថិជន​ដូចជា៖

  • ​ចាប់​ពីថ្ងៃ​១៩ ដល់ ថ្ងៃទី​២៥ វិច្ឆិកា ​២០១៨ រាល់​ការ​ចំណាយ​លើ​ភេសជ្ជៈ​ការ​ហ្វេ​ ២០ ០០០៛ នឹង​​ទទួលបាន​នំ​ដូហ្វណាត់​មួយ​ ឬ​នំ​ខេ​កមួយ​ចំ​ណិត​។​
  • ​ចាប់​ពីថ្ងៃ​២៦ ដល់ ថ្ងៃទី​៣០ ​វិច្ឆិកា ​២០១៨ រាល់​ការ​ទិញ​ភេសជ្ជៈ​កែវ​តូច និង​ទទួលបាន​កែវ​ធំ។

ព័ត៌មាន​បន្ថែម​សូម​តាមដាន​ជាមួយ​ទំព័រ Facebook ផ្លូវការ​របស់ TOUS les JOURS

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម