ទីបំផុត Taylor Swift ចេញ​ពីទ្រនំចាស់វស្សា មកជ្រកដំបូលថ្មីល្បីឈ្មោះ​មួយ​ផ្សេងទៀត

  • 2018-11-20 04:59:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ធ្វើ​ការ​ជាមួយ​គ្នា​អស់​រយៈ​ពេល​ជាយូរ​ ពេល​នេះ​តារា​ចម្រៀង​ដ៏​ល្បី​លំដាប់​ថ្នាក់​ពិភពលោក​ Taylor Swift បាន​សម្រេច​ចាកចេញ​ពី​ផលិតកម្ម​ Big Machine Label Group (BMLG) ហើយ និង​ចូល​ជា​តារា​របស់ ​Republic Records និង Universal Music Group (UMG) វិញ។

Taylor Swift បាន​ប្រកាស​ជា​សាធារណៈ​ពី​ការ​ចាកចេញ​ពី​ផលិតកម្ម​ចាស់វស្សា ដែល​នាង​ចុះ​កុងត្រា​កាល​ពី​អាយុ​ ១៤​ឆ្នាំ និង​ដំណឹង​ចូល​ជា​តារា​របស់​ផលិតកម្ម​ថ្មី។ នាង​បាន​ប្រកាស​ដំណឹង​នេះ​ នៅលើ​គណនី​ Instagram អម​នឹង​រូបភាព​ថត​ជាមួយ​ប្រធានក្រុមហ៊ុន​ UMG លោក Lucian Grainge និង​ម្ចាស់​ផលិតកម្ម Republic Records លោក​ Monte Lipman។

ជាមួយ​រូបនេះ​ Taylor ក៏​បាន​សរសេរ​ថា៖ "ស្របពេល​វា​ជា​ផ្នែក​មួយ​នៃ​កុងត្រា​ថ្មី​របស់​ខ្ញុំ​ជាមួយ​ក្រុម​ហ៊ុន​ Universal Music Group ខ្ញុំ​ក៏​បាន​ស្នើរ​សុំ​​ថា​ ផល​ចំណេញ​ពី​ការ​លក់​ភាគហ៊ុន​លើ Spotify របស់​ពួកគេ​ សុំ​ចែកប្រាក់​ចំណេញ​ខ្លះ​ដល់​តារាៗ និង​មិន​អាច​ដក​វិញ​បាន​ទេ”។ នាង​បន្ត​ថា ខាង​ភាគី​ក្រុមហ៊ុន​ក៏​បាន​យល់​ព្រម​តាម​សំណើរ​នេះ​ដែរ ហើយ​អ្វី​ដែល​ពួកគេ​ជឿជាក់ នឹង​មាន​លទ្ធផល​ល្អ​ជាង​ការ​ចំណាយ​ទៅ​ទៀត៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ យី សុធារី