ស្លាប់ម្នាក់ របួសជាង ៤០នាក់ក្រោយរថភ្លើងរត់ធ្លាក់ផ្លូវជិតទីក្រុងបាសេឡូណា

  • 2018-11-20 09:11:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​៤៤​នាក់​ផ្សេង​ទៀត​រង​របួស ក្រោយ​រថភ្លើង​ដឹក​ដំណើរ​ជាង ១៥០​នាក់ រត់​ធ្លាក់​ផ្លូវ​ជិត​ទីក្រុង​បាសេឡូណា​ប្រទេស​អេស្ប៉ាញ​។

យោង​តាម​អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​រថភ្លើង Renfe ឲ្យ​ដឹង​ថា ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ម៉ោង ៦:១៥ នាទី​ព្រឹក (ម៉ោង​ក្នុង​តំបន់) នា​​ថ្ងៃ​ទី ២០​ខែ​វិច្ឆិកា​នេះ ដោយ​សារ​មាន​ការ​បាក់​ដី​រវាង​ទីក្រុង Terrassa និង Manresa ចម្ងាយ​ជាង ៣០​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ទីក្រុង​បាសេឡូណា។ ក្រោយ​ពេល​កើត​ហេតុ អ្នក​បើកបរ​ដែល​បាន​រង​របួស ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ជាមួយ​អ្នក​ដំណើរ ៤​នាក់​ផ្សេង​ទៀត។

ទោះ​យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​សង្គ្រោះ​កំពុង​ព្យាយាម​ជួយ​អ្នក​ដំណើរ​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ក្នុង​ទូរ​រថភ្លើង ខណៈ​រថយន្ដ​សង្គ្រោះ​បន្ទាន់​ចំនួន ១១​ត្រូវ​បញ្ជូន​ទៅ​កន្លែង​កើត​ហេតុ​ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ telegraph   ប្រែសម្រួល ៖ រ័ត្ន