ក្រៅពីបទ "Gee" តើបទណាខ្លះត្រូវតារាល្បីយក​ទៅ Cover ច្រើនដងជាងគេ?

  • 2018-11-20 09:13:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ K-Pop ជា​ច្រើន​តែង​បង្ហាញ​ទស្សនីយភាព​ពិសេសៗ​សម្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​ ដោយ​ក្នុង​នោះ​ភាគ​ច្រើន​ពួកគេ​បាន​រួម​គ្នា​សម្ដែង​ក្បាច់​រាំ​គួរ​ជាទី​ចាប់​អារម្មណ៍។ បទ​ចម្រៀង​ដែល​ជារឿយៗ​ត្រូវ​បាន​ក្រុម​ចម្រៀង​ K-Pop ​លើក​យក​មក​សម្ដែង​សាជាថ្មី (Cover) នោះ​សុទ្ធ​សឹង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ ស្ដាប់​មិន​ចេះ​ជិនណាយ និង​តែង​ដក់​ជាប់​អារម្មណ៍​អ្នក​គាំទ្រ​ជា​និច្ច។ បទ​ទាំង​នោះ​រួម​មាន៖

១. បទ​ "GEE” របស់​ក្រុម​ GIRLS' GENERATION

បទ​ចម្រៀង​មួយ​បទ​នេះ​ ពិត​ជា​ពេញ​និយម​គ្រប់​សម័យ​កាល​ តាំង​ពី​ចេញ​ភ្លាម។ តារាៗ​ជា​ច្រើន​តែង​លើក​បទ​នេះ​ទៅ​ ច្រៀង​ និង​រាំ​តាមជារឿយៗ។ ឧទាហរណ៍​ជាក់ស្ដែង​ដូចជា G-Friend, TWICE, Red Velvet, Younha ជាដើម។

២. បទ "MIROTIC” របស់​ក្រុម​ TVXQ!

ដោយសារ​ចង្វាក់​ភ្លេង​ និង​ក្បាច់​រាំ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ទើប​បទ​របស់​ក្រុម​ TVXQ! មួយ​នេះ​ ត្រូវ​ប៉ាន់​សម្រាប់​ក្រុម​តារាៗ ដែល​ចង់​បង្កើត​ទស្សនីយភាព​ពិសេស​ជូន​អ្នក​គាំទ្រ​ទាំង​អស់​របស់​ខ្លួន។

៣. បទ​ “U-GO-GIRL” របស់ LEE HYORI

មិន​ថា​តាំង​ពី​ចេញ​ភ្លាម​ទេ សូម្បី​មក​ទល់​ពេល​បច្ចុប្បន្ន​ដែល​មាន​អាយុ​ជាង​ ១០​ឆ្នាំ​ក៏​ដោយ​ ក៏​បទ​ "U-Go-Girl” នៅ​តែ​ជា​ជម្រើស​បទ​ពេញ​និយម​ ដែល​ក្រុម​ចម្រៀង​ក្មេងៗ​យក​មក​ Cover។ ដូច​ក្នុង​វីដេអូ​ខាង​លើ បទ​ចម្រៀង​របស់​ Lee Hyo Ri មួយ​នេះ​ ត្រូវ​បាន​យក​មក​សម្ដែង​ឡើង​វិញ​ ដោយ​ក្រុម​ (G)I-DLE។

៤. បទ​ "COMING OF AGE CEREMONY" របស់ PARK JI YOON

ចំណែក​បទ​នេះ​វិញ​ ក៏​មាន​អ្នក​គាំទ្រ​ច្រើន​ដែរ តារាល្បីៗ​មិន​តិច​ទេ នាំ​គ្នា​ Cover ជា​បន្តបន្ទាប់​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​អត់​ទ្រាំ​ មិន​ទស្សនាមិនបាន។

៥. បទ​ “REALLY REALLY” របស់​ WINNER

បទ​នេះ​ក្លាយ​ជា​បទ​ដ៏​ពេញ​និយម​ជាង​គេ​របស់​ WINNER ក្រោយ​បញ្ចេញ​ជា​ផ្លូវការ។ វា​ត្រូវ​បាន​ក្រុម​តារា​ជា​ច្រើន​យក​ទៅ​ច្រៀង​តាម មិន​ថា​ក្រុម​បុរស ឬ​នារី​នោះ​ទេ។ ​

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី