អុំមិនប្រណី! ទូក «ង» ខ្នាតអន្តរជាតិជិត១០០ទូក មានទាំងបុរស-នារីប្រកួតគ្នា

  • 2018-11-20 09:15:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​បុណ្យ​ជាតិ​ និង​អន្តរជាតិ បាន​បង្ហើបចំនួន​ទូក​សរុប ២៩៥ទូក ​នឹង​ចូលរួម​ប្រកួត​ប្រណាំង​ នៃ​ព្រះ​រាជពិធី​បុណ្យអុំ​ទូក​ បណ្ដែត​ប្រទីប សំពះព្រះខែ និង​អកអំបុក ដែល​ប្រព្រឹត្ត​ឡើង​រយៈពេល​៣ថ្ងៃ ​ចាប់​ពី​ថ្ងៃទី២១ ដល់​ថ្ងៃទី២៣ ខែ​វិច្ឆិកា ឆ្នាំ២០១៨ នេះ​។

​​តាម​សេចក្ដី​ប្រកាស​ឲ្យ​ដឹង​ថា ​ទូក​សរុប​ចំនួន​ ២៩៥ទូក មាន​ទូក​ខ្នាត​អន្តរជាតិ​បុរស​ចំនួន​ ៩៦ទូក ទូក​ខ្នាត​អន្តរជាតិ​នារី ចំនួន ២ ក្នុង​នោះ​កម្លាំង​អុំ​សរុប​ ១៩ ០១៦នាក់ ដែល​មាន​កម្លាំង​អុំ​បុរស ១៥ ២៧២នាក់ និង​កម្លាំង​អុំ​នារី​ ១៤១នាក់។ ខណៈ​កម្លាំង​ត្រៀម​​អុំ​បុរស​ចំនួន​ ៣ ៥២៥នាក់ និង​កម្លាំង​ត្រៀម​​អុំ​នារី​ចំនួន​ ៧៩នាក់​ប៉ុណ្ណោះ។

អត្ថបទ៖ ស៊ិន សាវ៉េត