Oliva Kong យក​ឈុត​ពិសេសៗ​រចនា​ពី​ល្ខោន​ខោល មក​ដើរ​បង្ហាញ​យ៉ាង​កក្រើក​នៅ​សៀម​រាប

  • 2018-11-20 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​១៦​កន្លង​ទៅ​នេះ នៅ​ផ្សារ​ទំនើប​ The Heritage Walk ខេត្ត​សៀម​រាប​ បាន​ប្រារព្ធ​កម្មវិធី​សម្ពោធ​យ៉ាង​គគ្រឹកគគ្រេង​មួយ​ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​តារា​ចម្រៀង​ល្បីៗ​ លំដាប់​កំពូល​ដូច​ជា​ មាស សុខ​សោភា​ និង​ លោក​ ព្រាប​ សុវត្ថិ​ ជា​ដើម។ ក្នុង​នោះ​កម្មវិធី​នេះ​ក៏​មាន​ដាក់​បង្ហាញ​ការ​ដើរ​បង្ហាញ​ម៉ូដ​ ពី​អ្នក​រចនា​ Oliva Kong ផង​ដែរ ដែល​បណ្ដា​ម៉ូដ​ទាំង​នោះ​ គឺ​រចនា​ច្នៃ​ចេញ​ពី​របាំ​ល្ខោន​ខោល និង​ត្រៀម​សម្រាប់​យក​ទៅ​បង្ហាញ​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ។

ការ​ដើរ​បង្ហាញ​នោះ​មាន​ទាំង​អស់ ៩​ឈុត​សម្រាប់​មួយ​ Collection នេះ​ដោយ​បាន​ដើរ​បង្ហាញ​ពី​ Olvia ផ្ទាល់​ផង​ដែរ។ ឈុត​ទាំង​នេះ​គឺ​សំដៅ​ទៅ​លើ​ស្រ្ដី​ខ្មែរ ដែល​ដក​ស្រង់​ចេញ​ពី​ល្ខោន​ខោល ល្ខោន​ស្បែក និង​ផ្កា​រំដួល​ជា​ដើម។​ សម្រាប់​ឈុត​នេះ​គឺ​ត្រូវ​បាន​ចំណាយ​ពេល​ដល់​ទៅ​ជិត​២​ខែ​ឯណោះ ដើម្បី​រចនា​និង​ដេរ​បាក់​បាន​រួច​រាល់។ គូស​បញ្ជាក់​ផង​ដែរ​ថា Collection នេះ​ធ្លាប់​បាន​ដើរ​បង្ហាញ​ម្ដង​រួច​មក​ហើយ​ នៅ​ Aeon Mall រាជ​ធានី​ភ្នំពេញ​កាល​ពី​ខែ​មុន ប៉ុន្តែ​ពេល​នេះ​បាន​បន្ថែម​ឈុត​ថ្មីៗ​ចំនូន​២​ឈុត​ទៀត។

ក្នុង​ការ​រចនា​ម៉ូដ​នេះ Oliva មាន​គោលបំណង​ឲ្យ​កូន​ខ្មែរ​ទាំង​អស់​ចាប់​អារម្មណ៍​ពី​វិស័យ​ខាង​ហ្វេសិន ក៏​ដូច​ជា​ ដឹង​កាន់​តែ​ច្បាស់​ពី​វប្ប​ធម៌​របាំ​បុរាណ​របស់​ខ្មែរ​ផង​ដែរ។ អ្វី​ដែល​ពិសេស​បំផុត​នោះ​គឺ ចង់​បង្ហាញ​ម៉ូដ​ពិសេស​ៗ​ទាំង​នោះ​ ទៅ​ដល់​ឆាក​អន្តរជាតិ។

ទស្សនាវីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ធារ៉ូ