ឃើញឧទ្ធម្ភាគចក្ររុស្ស៊ីទំនើបៗពេក សម្ដេច ទៀ បាញ់ ស្នើឲ្យអ្នកមានៗទិញជិះ កុំឲ្យស្ទះផ្លូវ

  • 2018-11-20 09:36:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសំណូមពរ ឲ្យម្ចាស់​ក្រុមហ៊ុន​នៅ​ស្រុកខ្មែរ និង​មាន​ទ្រព្យ​ធន​ច្រើនៗ ងាកមកចាប់អារម្មណ៍ ប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីកាត់ បន្ថយ​ការ​កកស្ទះចរាចណ៍ និងចំណេញពេលវេលា។

សម្តេច ទៀ បាញ់ ថ្លែងបែប​នេះ ចំពោះមុខតំណាងក្រុមហ៊ុនធំៗ នៅស្រុកខ្មែរនៅក្នុងពិធី តាំងពិព័រណ៍បង្ហាញ ការ​ហោះហើរ​ឧទ្ធម្ភាគចក្រ​ទំនើប របស់រុស្ស៊ី នៅ​មូលដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិនតុង នា​ព្រឹក​ថ្ងៃ​ទី២០ ខែវិច្ឆិកា​នេះ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំនឹងសំណូមពរ ឲ្យពួកគាត់ (ក្រុមហ៊ុន) ងាកមកមើល បើសិនមានលទ្ធភាព ក្នុងការប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីបម្រើឲ្យការងារដែលខ្លួន មានលទ្ធភាពបាន គឺឲ្យគាត់ចាប់អារម្មណ៍។ចាប់អារម្មណ៍យកយន្ដហោះ ប្រភេទនេះ Ansat និងMI-171A2 ប្រសើរជាង”។»

បន្ថែម​លើ​ពី​នេះ​ទៀត ក្នុង​ពិធី​ទស្សនាការតាំងពិព័រណ៍ បង្ហាញការហោះហើរឧទ្ធម្ភាគចក្រ ប្រភេទ Ansat និងMI-171A2 របស់ក្រុមហ៊ុន RUSSIAN HELICOPTER របស់រុស្ស៉ី នៅ​ព្រឹក​នេះ សម្ដេច​ទា បាញ់ បង្ហើប​ថា នៅថ្ងៃអនាគត កម្ពុជានឹងទិញឧទ្ធម្ភាគចក្រ​របស់រុស្ស៊ី ដែល​យក​មក​បង្ហាញ​សមត្ថភាព​នៅ​កម្ពុជា នា​ពេល​នេះ។

មូល​ហេតុ​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ មាន​ការ​ចាប់​អារម្មណ៍​ព្រោះ ឧទ្ធម្ភាគចក្រ​យោធា​របស់​រុស្ស៊ី​ទាំងនេះ មាន​សមត្ថភាព​ខ្លាំង រឹងមាំ រហ័សរហួន និង​អាច​ធានា​បាន​​សីតុណ្ហភាព​ ​ដក ៥០អង្សា និងបូក ៥០អង្សា ចំណែក​ឯ​ល្បឿន​របស់​វាគឺ ២៨០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

សូម​ជម្រាប​ជូន​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​នេះ ឧទ្ធម្ភាគចក្ររុស្ស៊ី​ទំនើប​ៗ​២​គ្រឿង បាន​មក​ធ្វើ​ការ​តាំង​បង្ហាញ​នៅ​កម្ពុជា និង​ត្រូវ​យក​ទៅ​តាំង​បង្ហាញ​បន្ត​បន្ទាប់​ទៀត​នៅ​ប្រទេស​វៀតណាម ថៃ និង​ម៉ាឡេស៊ី៕

ប្រភព៖ ដើមអម្ពិល   ប្រែ​សម្រួល៖ វឌ្ឍនៈ