​សែម ឆវី បក​ស្រាយ​ប៉ារ៉ូ​​ភាព​យន្ត​គេ​ល្បី​ពេញ FB ​ត្រង់​វគ្គ​ហៅ​កូន​មក​បញ្ចុក​បាយ​បែរ​ជា​ឲ្យ​កូន​ហូប​ខ្លួន​ឯង

  • 2018-11-20 10:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ខ្សែ​ភាព​យន្ត​ខ្មែរ​ ដែល​គេ​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម ​ត្រង់​វគ្គ​មួយ ​​ម្ដាយ​ហៅ​កូន​មក​ហូប​បាយ ​ហើយ​បម្រុង​បញ្ចុក តែ​ម្ដាយ​​បែរ​ជា​ឲ្យ​កូន​ញ៉ាំ​ខ្លួន​ឯង​ទៅ​វិញ បង្ក​ជា​ការ​ផ្ទុះ​សំណើច​យ៉ាង​ខ្លាំង។ វីដេអូ​នេះ ​ធ្វើ​ឲ្យ​ប្រិយ​មិត្ត​ជា​ច្រើន​ចង់​ដឹង​ថា ប៉ា​រ៉ូ​រឿង​ពិត​​ជា​​បែប​នេះ​មែន​ ឬ​ យ៉ាង​ណា។ ​

​​​​​​ទាក់​ទិន​នឹង​រឿង​នេះ អ្នក​ស្រី ​សែម​ ឆវី ​តួ​សម្ដែង​ក្នុង​រឿង​ផ្ទាល់តែម្តង ​បាន​ប្រាប់​ថា ​ប៉ា​រ៉ូ​រឿង​ពិត​ជា​បែប​នេះ​មែន តែ​អ្វី​ដែល​គេ​ចែក​ចាយ​ពេញ​ Facebook ​នោះ​ជា​វីដេអូ​ដែល​គេ​កាត់​មិន​ពេញ​លេញ ​ទើប​មើល​ទៅ​គួរ​ឲ្យ​អស់​សំណើច​បែប​នេះ។ ឈុត​ឆាក​ពេញ​ត្រង់​វគ្គ​នេះ អ្នក​ស្រី​ថា ​គឺ​ម្ដាយ​ហៅ​កូន​មក​ដើម្បី​ម្ដាយ​ប្រុង​បញ្ចុក​កូន​មែន ​តែ​ចៃដន្យ ប្ដី​មក​ដល់​ផ្ទះ​ក៏​ស៊ីផ្លេ​ទឺត​ៗ​នៅ​ក្រៅ​ផ្ទះ ​ឲ្យ​បើក​ទ្វារ​ឲ្យ។ ម្ល៉ោះ​ហើយ ​ស្ត្រី​ជា​ប្រពន្ធ​រវល់​តែ​ងើប​ទៅ​បើក​ទ្វារ​ឲ្យ​ប្ដី ​ក៏​ប្រាប់​កូន​ឲ្យ​ហូប​បាយ​ខ្លួន​ឯង​វិញ​ទៅ​។ ​អ្នកស្រី ​សុំ​ឲ្យ​ទស្សនិកជន​ទស្សានា​ភាព​យន្ត​នេះ​ទាំង​មូល ទើប​ដឹង​ថាវគ្គ​នេះ​ មាន​ន័យយ៉ាង​ណា។

​តារា​សម្ដែង​រូប​នេះ ​បន្ត​ថា ​​ឈុត​ឆាក​នេះ​ គឺ​នៅ​ក្នុង​រឿង ​"​ទឹក​ចិត្ត​ម្ដាយ​" ​ដែល​និពន្ធ​ដោយ​ អ្នក​ស្រី​ ពាន់ ​ភួង​បុប្ផា ​ជា​ភាព​យន្ត​ល្បី​ល្បាញ​កាល​ពី​ជាង​១០​ឆ្នាំ​មុន។ ​

សម្រាប់​​អ្នក​ស្រី សេម ឆវី ​បាន​បញ្ចេញ​អារម្មណ៍​ថា ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​បើក​មើល​ Facebook ​ហើយ​ឃើញ​ឃ្លីប​វីដេអូ​នេះ ចំណែក​​ស្វាមី​អ្នក​ស្រី​គឺ​លោក​ សារិន ហ្វី​លីព ​វិញ ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ដូច​គ្នា​ផង​ដែរ៕​​​​​​

អត្ថបទ៖ លឹម សុនា