Van Dijk បាន​លួង​លោក​អាជ្ញាកណ្ដាល​ ក្រោយ​ហុល្លង់​ស្មើ​អាល្លឺម៉ង់

  • 2018-11-20 11:16:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ក្លឹប​ Liverpool និង​ក្រុម​ជម្រើស​ជាតិ​ហុល្លង់​ កីឡាករ​ Virgil Van Dijk បាន​លួង​លោក​អាជ្ញាកណ្ដាល​ជនជាតិ​រ៉ូម៉ានី​ លោក​ Ovidiu Hategan ក្រោយ​ពី​ប្រកួត​រវាង​ក្រុម​ម្ចាស់​ផ្ទះ​អាល្លឺម៉ង់​ និង​ក្រុម​ភ្ញៀវ​ហុល្លង់​ ក្នុង​កម្មវិធី UEFA Nations Leauge។

កីឡាករ​ Liverpool នេះ​បាន​និយាយ​ពី​រឿង​នេះ​ថា​៖ " បុរស​ម្នាក់​នោះ​ កំពុង​តែ​គ្រាំគ្រា​ចិត្ត ឈរ​ដឹកនាំ​ប្រកួត​ដោយ​ទឹក​ភ្នែក​ ដោយសារ​តែ​គាត់​ទើប​តែ​បាត់បង់​ម្ដាយ​របស់​គាត់​ " ។

ខ្សែ​ការពារ​រូប​នេះ បាន​បន្ត​ទៀត​ថា​៖ " ខ្ញុំ​ជូន​ពរ​គាត់​ឲ្យ​មាន​កម្លាំង​ពលំ​ ហើយ​និយាយ​ប្រាប់​គាត់​ថា​ គាត់​ដឹកនាំ​ការ​ប្រកួត​នេះ​បាន​ល្អ​។ វា​ជា​រឿង​តូច​តាច​ទេ​ តែ​ខ្ញុំ​គិត​ថា​វា​អាច​ជួយ​សម្រាល​ទុក្ខ​គាត់​ខ្លះ​ " ។

កីឡាករ​ Van Dijk បាន​រក​គ្រាប់​បាល់​តាម​ស្មើ​ អាល្លឺម៉ង់​ ក្នុង​នាទី​ ៩១​ ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​បញ្ចប់​ក្នុង​លទ្ធផល​ ២​ ស្មើ។ ការ​ស្មើ​អាល្លឺម៉ង់​នេះ ធ្វើ​ឲ្យ​ហុល្លង់​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រាត់​ UEFA Nations Leauge៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម